Alynana Media Cambodia
Icon Collap
clinic narit

ថ្ងៃនេះ កម្ពុជា-ថៃ បើកដំណើរការឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះវិញហើយ ក្រោយបិទជាង២ឆ្នាំដោយសារជំងឺកូវីដ

Admin Alynana | May 09, 2022
ថ្ងៃនេះ កម្ពុជា-ថៃ បើកដំណើរការឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះវិញហើយ ក្រោយបិទជាង២ឆ្នាំដោយសារជំងឺកូវីដ
Clinic narith

(ឧត្តរមានជ័យ)៖ ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃអស់រយៈពេលជាង២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ១៩ ។

មុននឹងឈានដល់ការបើកដំណើរការច្រកទ្វារអន្តរជាតិជាំឡើងវិញនៅព្រឹកថ្ងៃនេះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ បានជួបពិភាក្សាគ្នា ដោយបានដាក់ចេញនូវគោលការណ៍ និងលក្ខខណ្ឌមួយចំនួនស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ។

ដោយឡែកចំពោះគោលការណ៍ និងលក្ខខណ្ឌដែលភាគីថៃបានដាក់ចេញសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចូលក្នុងប្រទេសថៃនោះ លោក ប៉ែន កុសល្យ ក៏បានសំណូមពរដល់ភាគីថៃជួយបន្ថូរបន្ថយ និងបន្ថែមនូវចំណុចខ្លះ។

ចំណុចដែលលោកអភិបាលខេត្តឧត្តរមានជ័យ សំណូមពរឱ្យភាគីថៃជួយបន្ថូរបន្ថយនោះ គឺករណីបណ្ណធានារ៉ាប់រងសុខភាព ចំពោះអ្នកកាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) ចំណែកការសំណូមពរឱ្យភាគីថៃជួយបន្ថែមនោះ គឺចំពោះអ្នកកាន់បណ្ណព្រំដែន (Border Pass) ចូលប្រទេសថៃ ដែលភាគីថៃកំណត់រយៈពេល៣ថ្ងៃ ឱ្យមានសុពលភាព ៧ថ្ងៃ ដូចកាលពីលើកមុន។

សូមបញ្ជាក់ថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិជនាថ្ងៃនេះ កម្ពុជា-ថៃ បានកំណត់ថាជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះ ភាគីថៃ នឹងលុបចោលលក្ខខណមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩៕
khmertoday-6khmertoday-5khmertoday-4khmertoday-3khmertoday-2khmertoday-1