Alynana Media Cambodia
Icon Collap
clinic narit

ប្រធាន​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ​អាមេរិក​មួយ សន្យា​ជួយ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ពី​ការអភិវឌ្ឍ និង​ការរីកចម្រើន​នៅ​

Admin Alynana | May 14, 2022
ប្រធាន​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ​អាមេរិក​មួយ សន្យា​ជួយ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ពី​ការអភិវឌ្ឍ និង​ការរីកចម្រើន​នៅ​
Clinic narith

វ៉ាស៊ីនតោន៖ ការសន្យា​នេះ​បានធ្វើ​ឡើង ខណៈ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក មី​សែ​ល ភី​ទ្រុស​ហ្សិ​ល​ឡូ (Michael Petruzzello) ប្រធាន ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ (PR Firm-Qorvis Communication) នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។
IMG_20220513_103106_634

នៅក្នុង​ជំនួប​នេះ លោក Michael Petruzzello បាន​ជម្រាប​សម្តេច​តេ​ជោ​ថា បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ភាពទូលំទូលាយ​ហើយ តែ​មានការ​ចង់ដឹង​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​។ លោក​បាន​លើកឡើងថា ក្រុមការងារ​របស់លោក​ធ្លាប់បាន​មកកាន់​កម្ពុជា​ដោយផ្ទាល់ ហើយ​បានឃើញ​ពី​វឌ្ឍនភាព និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​។ ភាព​រីកចម្រើន​នេះ ក៏ត្រូវ​បានបង្ហាញ​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​ផងដែរ​។ លោក​បាន​លើកឡើងថា កម្ពុជា​គួរ​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត នូវ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​។ លោក​ក៏​ចង់ឃើញ​កម្ពុជា បង្កើន​ការបណ្តុះបណ្តាល​អ្នកនាំពាក្យ និង​តំណាង​របស់​កម្ពុជា​នៅ​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បង្ហាញ និង​ឆ្លើយតប​បញ្ហា​ពាក់ព័ន្ធ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។

ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ទៅកាន់ លោក មី​សែ​ល ភី​ទ្រុស​ហ្សិ​ល​ឡូ ថា កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​វឌ្ឍនភាព រីកចម្រើន និង​ទទួលបាន​ជោគជ័យ​ជាច្រើន​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ជា​រឿង​សំខាន់​ណាស់​ចំពោះ​ការងារ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែលជា​តថភាព​ជាក់ស្តែង​របស់​កម្ពុជា​។
IMG_20220513_103109_895

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើក ឡើង​ថា ស្ថានភាព​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន មិន​ដូច​អ្វីដែល​លើកឡើង​នៅ​ទំព័រសារព័ត៌មាន​ប្រឆាំងនឹង​កម្ពុជា​នោះទេ​។ សម្តេច​តេ​ជោ ក៏បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ទស្សនកិច្ច និង​សរសេរ​ការពិត​របស់​កម្ពុជា​។ ពាក់ព័ន្ធ​ការបណ្តុះបណ្តាល​អ្នកនាំពាក្យ​វិញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា កម្ពុជា​កំពុង​ជំរុញ​ការបណ្តុះបណ្តាល​មន្ត្រី​អ្នកនាំពាក្យ​ឱ្យមាន​សមត្ថភាព​កាន់តែ​ខ្ពស់ ក្នុងការ​ផ្តល់ព័ត៌មាន​ជាក់ស្តែង​ស្តីពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុជា​មិន​ចង់ឱ្យ​ផ្សព្វផ្សាយ​នូវ​អ្វីដែល​ហួស​ពី​ការពិត​របស់​កម្ពុជា​នោះដែរ ពោលគឺ​ផ្សាយ​ត្រឹម​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា​តែប៉ុណ្ណោះ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា​បាន​រង​នូវ​អយុត្តិធម៌​ច្រើនណាស់ កើតចេញពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ប្រាស់ចាក​ពីស​ភាព​ពិត​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ បាន​លើកឡើងថា ការបណ្តុះបណ្តាល​មន្ត្រី​អ្នកនាំពាក្យ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ពាំនាំ​ការពិត​របស់​កម្ពុជា​ទៅកាន់​ពិភពលោក។

ពាក់ព័ន្ធ​ការផ្សព្វផ្សាយ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ដែរ​ថា មាន​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​តែងតែ​យក​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​មូលដ្ឋាន​ក្នុងការ​វាយតម្លៃ​របស់​ខ្លួន ហើយ​នាំឱ្យ​ការវាយតម្លៃ​មិនបាន​ត្រឹមត្រូវ ព្រោះ​ព័ត៌មាន​ដែល​គេ​យក​ជា​មូលដ្ឋាន ជា​ប្រភព​ផ្សព្វផ្សាយ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​។
IMG_20220513_103112_680

តប​នឹង​អ្វីដែល​សម្តេច​តេ​ជោ បានលើកឡើង​នេះ លោក មី​សែ​ល ភី​ទ្រុស​ហ្សិ​ល​ឡូ បាន​សន្យា​ជួយ​ជំរុញ​ដល់​ការផ្សព្វផ្សាយ​ឱ្យ​ផ្សាយ​នូវ​អ្វីដែល​ជាការ​ពិត​ពី​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​នៅ​កម្ពុជា​។ លោក​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមការងារ​លោក​នៅ​កម្ពុជា គឺ​បាន​មើលឃើញថា កម្ពុជា​ពិត​ជាមាន​សន្តិភាព ហើយ​មានការ​រីកចម្រើន​។ ចំណុច​ល្អ​ទាំងនេះ ចាំបាច់​ត្រូវឱ្យ​ពិភពលោក​បានដឹង​៕
IMG_20220513_103115_233