Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

សាលាឃុំ​ឈើទាល​ក្លាយ​ជាទី​ប្រជុំជន​ដ៏ធំ​បន្ទាប់ពី​អាជ្ញាធរ​យកដើម​ឈើទាល​ទៅ​ដាក់​តម្កល់

Admin Alynana | May 14, 2022
សាលាឃុំ​ឈើទាល​ក្លាយ​ជាទី​ប្រជុំជន​ដ៏ធំ​បន្ទាប់ពី​អាជ្ញាធរ​យកដើម​ឈើទាល​ទៅ​ដាក់​តម្កល់
TopContent KW SAM SN Middle

កៀនស្វាយ៖ ប្រជាពលរដ្ឋរស់នៅឃុំឈើទាល​ស្រុកកៀនស្វាយ​ខេត្តកណ្តាល​បានអះអាងថា​ ចាប់តំាងពីអាជ្ញាធរ​ស្ទូចយកដើមឈើ​ទាល​​ដ៏ធំមួយដែលអូសចេញពីទន្លេបាសាក់​យកមករក្សាទុក​នៅបរិវេណ​សាលា​ឃុំ​ឈើទាលមកគឺមានមនុស្សម្នាជា​ច្រើនមកពីគ្រប់ទិស​ទីមកអុចធូបបន់​ស្រន់សុំសេចក្តី​សុខគ្រប់​ៗគ្នា។
photo_2022-05-14_09-18-05

យោងតាមប្រភពពីលោកតា ងុន សុខ​ អាយុ ៨០ ឆ្នាំរស់នៅភូមិឈើទាលឃុំឈើទាលស្រុកកៀន​ស្វាយ​ខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី ១៤ ខែឧសភានេះថា ចាប់តាំង​ពីថ្ងៃដែល​អាជ្ញាធរ​ឃុំឈើទាលស្ទូចយកដើមឈើទាលដ៏​ធំមួយដើមយកមកដំកល់ទុក​នៅក្នុង​បរិវេណ​សាលាឃុំ​កាលពីរសៀលថ្ងៃទី ១៣​ ខែឧសភាមកគឺមានមនុស្ស​ជាច្រើននាំគ្នាមក​អុច​ធូប​បន់ស្រន់​សុំសេចក្តីសុខតាមការប្រាថ្នារបស់ពួកគេរៀងៗខ្លួន។
photo_2022-05-14_09-17-45

លោកតា ងុន សុខ​ បានបញ្ជាក់ថាមកដល់ពេលនេះនៅទីតាំងសាលាឃុំឈើទាល ដែលអាជ្ញាធរ​ស្ទូចយក​ដើមឈើទាល​មកដំកល់ទុកនេះគឺ​មានបងប្អូនប្រជាពលរដ្ឋ​ក្មេងចាស់ភាគច្រើន​ជាជនជាតិ​ខ្មែរបាននាំគ្នាមកអុច ធូបបន់ស្រន់ដោយយកនូវផ្កាឈូក​នឹងបច្ច័យយកមកចូលបុណ្យ​ដែលមាន​គណៈ​កម្មការបុណ្យដាក់បញ្ជររង់ចាំទទួលព្រមទាំងចងខ្សែរអំបោះក្រហមដូចព្រះសង្សទៀតផង។
photo_2022-05-14_09-17-59

ទាក់ទិននឹងអាយុកាលនៃដើមឈើទាល​នេះដែរលោកតាបានបញ្ជាក់ថាលោកតាពុំបាន​ដឹងពី​អាយុដើម​ឈើទាលនេះហើយបានស្រុតចុះទៅទន្លេពីពេលណាមកទេ។​ហើយគ្រាន់តែបានដឹងពត័មាននៅប៉ុន្មានថ្ងៃនេះ​មានក្រុមអ្នកនេសាទនៅក្នុងទន្លេបាសាក់​នេះបាន​យកកាណូតចំនួន២គ្រឿងមកដាក់សណ្តោងប្រុងយកទៅក្រោម (មិនដឹងយកទៅ​កន្លែងណា)​ហើយ​ត្រូវបានប្រជា​ពលរដ្ឋនាំគ្នាហាមឃាត់រួចប្តឹង​ឲ្យអាជ្ញាធរស្ទូចយកដើមឈើទាល​ដ៏ធំនេះមករក្សាទុក​ក្នុងបរិវេណសាលាឃុំឈើទាលតែម្តង។​
photo_2022-05-14_09-17-53

ប្រជាពលរដ្ឋភាគច្រើនចាស់ៗបាននិយាយថា​ដើមឈើទាលនេះអាចដុះនៅវត្ត​ឬស្សីស្រុកដែល​មាន​ទៅ​តាំងស្ថិត​នៅតាមមាត់ទន្លេបាសាក់ដែលនៅខាងជើង​សាលាឃុំឈើទាល​ប្រមាណកន្លះគីឡូ​ដីប៉ុណ្ណោះ។​ហើយចាស់ៗមិនបានរៀបរាប់ពីប្រវត្តិ​ដើមនៃដើមឈើដ៏ធំនេះមិន​ដឹងជាអាយុកាលប៉ុន្មាន​រយឆ្នាំនោះទេ។
photo_2022-05-14_09-17-57

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៤ ខែឧសភានេះគឺ​មានក្រុមរបាំមកពីមណ្ឌលកុមារកំព្រា​នៅក្នុងឃុំ​ឈើទាល​បានមករាំថ្វាយនៅត្រង់គល់ដើមឈើទាលដើម្បីសុំសេចក្តី​សុខសេចក្តីសប្បាយ​ជូនដល់​ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕
photo_2022-05-14_09-18-04