Alynana Media Cambodia
Icon Collap
clinic narit

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋ​នៅខេត្តព្រះវិហារ

Admin Alynana | May 16, 2022
លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋ​នៅខេត្តព្រះវិហារ
Clinic narith

នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភាឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាលជំងឺជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ សរុបចំនួន១៧៦៩នាក់។ ពិធីនេះធ្វើឡើងនៅបរិវេន​កងពលតូចអន្តរាគមន៍​លេខ៧ ក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការធំកងអន្តរាគមន៍លេខ៣,ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត​មណ្ឌលព្រះវិហារ និងលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ ។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមាន​ប្រសាសន៍​សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។ លោកជំទាវមានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរយកចិត្តទុកដាក់​ដល់ប្រជាពលរដ្ឋ​គ្រប់​ទី​កន្លែង និងគ្រប់ពេលវេលា។ លោកជំទាវ​បានថ្លែង​អំណរ​គុណ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ​នៃស្រុក​ជាំក្សាន្ត ដែល​បានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ 

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារ​បាន​ផ្តល់​ជូន​អាហារ​សម្រន់​នៅ​ពេល​ព្រឹក​មាន​ជា​នំបញ្ចុក នំបុ័ង និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ ក្រុម​ការងារ​បាន​ចែកវែន​តា​សម្រាប់​លោកយាយ លោកតាចំនួន៥០០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវ​លោក​យាយ​លោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។លទ្ធផលនៃការព្យាបាល ក្នុងចំនួន​ ១៧៦៩​នាក់នេះ រួមមាន: ការវះកាត់តូចបានចំនួន៥២នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន១០១ នាក់, ពិនិត្យ​ជំងឺ​ទូទៅចំនួន៩៣១ នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៧០នាក់, និងពិនិត្យ ព្យាបាលមាត់​ធ្មេញ​ចំនួន១១៥នាក់។

បន្ទាប់មកនៅថ្ងៃដដែលនេះលោកជំទាវ ហ៊ុន ម៉ាណា ក៏បានបន្ត​ដំណើរ​ឆ្ពោះមក​កាន់​ខេត្ត​ស្វាយរៀង ជាមួយឯកឧត្តម ឌី វិជ្ជា ដើម្បីប្រគល់អំណោយផ្ទះទេវតា២ខ្នង និងប្រគេន​ទេយ្យវត្ថុ​ដល់​វត្ត​ចំនួន៥។ ផ្ទះទេវតាចំនួន២ខ្នងនេះ បានប្រគល់ជូនទូរគតជន ជនចាស់​ជរាគ្មាន​ទីពឹង​២គ្រួសារ​រួមមាន:

១- ផ្តល់ជូន លោកតា ដួង ឆុំ អាយុ៧៨ឆ្នាំ និងលោកយាយ គុជ ពេជ្រ អាយុ ៦៧ឆ្នាំ រស់នៅ​ភូមិ​ព្រែកត្នោត ឃុំសំបួ ស្រុករមាសហែកខេត្តស្វាយរៀង។ ផ្ទះនេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

២- ផ្ទះលេខ២៩៣ ផ្តល់ជូនលោកយាយ ម៉ៅ សំបូ អាយុ៩០ឆ្នាំរស់នៅភូមិចន្ត្រី ស្រុករមាសហែកខេត្តស្វាយរៀង។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក វណ្ណ ហុង និង ស្រី អ៊ីម ផាន វ៉ាន់ឌី តាមរយៈកម្មវិធីផ្ទះទេវតា។

លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានពាំនាំនូវ​ប្រសាសន៍​ផ្តាំ​ផ្ញើសាកសួរ​សុខ​ទុក្ខ​ពីសំណាក់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល​សម្តេច​ទាំងពីរតែង​គិតគូរ​ពីសុខទុក្ខ​ដល់​ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះ លោកជំទាវ ក៏បានផ្តល់​ជូន​គ្រួសារដែលទទួលបានផ្ទះនីមួយៗ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​បន្ថែមទៀត រួមមានមួយផ្ទះៗ ទទួលបានអង្ករ១០០Kg, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញ​ចំនួន​៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវ​លោកតាចំនួន២កំប្លេ, និងថវិកាចំនួន ៥០ម៉ឺនរៀល។

បន្ទាប់មកទៀត លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានអញ្ជើញ​នាំយកទេយ្យវត្ថុ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ ហើយ​ទេយ្យ​វត្ថុ​ក្នុងមួយវត្តទទួលបាន៖ ០១-អង្ករ១តោន, ០២-ត្រីខ ចំនួន១កេស មាន១០យួរ, ០៣-មីចំនួន៥កេសធំ(៣០កេសតូច),០៤- ត្រីងៀតចំនួន ១០ គីឡូ,០៥- សាច់ក្រកចំនួន១០ គីឡូ, ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ, ០៧- ទឹកដោះគោខាប់ ចំនួន២កេ០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ ,០៩- តែ ចំនួន ២គីឡូក្រាម,១០- ស្ករសចំនួន១បេ ,១១- អំបិលចំនួន១បេ,១២- ប៊ីចេងចំនួន១បេ ,១៣- ទឹកត្រីចំនួន៥យួ ,១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ ,១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច,១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត,១៧- វីតាមីនសេ ចំនួន ១០ ប្រអប់ ,១៨- ប្រេងកូឡា ចំនួន ៥ ដុំ៕