Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា, ភ្លៀងអាចធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Admin Alynana | Jun 21, 2022
ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា, ភ្លៀងអាចធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
TopContent KW SAM SN Middle

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°C
* អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាឲ្យផ្នែកខ្លះនៃខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

២៖ បណ្តាខេត្តនៅតំប់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
* នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ

 

* សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
* នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រ ក្នុងកម្រិតមធ្យម៕
fn-2022-06-21-07-41-56-0