Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១លាននាក់

Admin Alynana | Jun 24, 2022
០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១លាននាក់
TopContent KW SAM SN Middle

សៀមរាប៖ មន្ដ្រីទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១លាននាក់ (១.០២៧.៧៧៩នាក់) ដែលចំនួននេះ កើនឡើង ៧៤៤,៨៧% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១២១.៦៤៩ នាក់ ។

យោងតាមរបាយការណ៍លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹង​នៅ​ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២នេះថា ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាកំសាន្ដនៅខេត្ដសៀមរាប​មានចំនួនប្រមាណ ១លាន២ម៉ឺន៧៧៧៩នាក់ ។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៥.៧៧៩ នាក់ កើន ៨៥៩,៩២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន៤.៧៧៤នាក់។

ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៩៨ម៉ឺន២.០០០ នាក់ មានការកើនឡើងចំនួន ៧៤០,២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១១៦.៨៧៥ នាក់។

របាយការណ៍ បន្ដថា ភ្ញៀវទេសចរគិតតាមលំដាប់ថ្នាក់សញ្ជាតិ តាមគ្រប់មធ្យោបាយ រួមមាន ជនជាតិចិន ជនជាតិបារាំងជនជាតិ ជនជាតិ អាមេរិ អាឡឺម៉ង់ ជនជាតិវៀតណាម ជនជាតិ សឹង្ហបុរី ជនជាតិអូស្ត្រាលី ជនជាតិឥណ្ឌា និងជនជាតិកូរ៉េ ។

ដោយឡែករបាយការណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ​បានបង្ហាញថា លំហូរភ្ញៀវទេសចរ​ទៅទស្សនាក្នុងតំបន់អង្គរ មានភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបឋម ដល់ភ្ញៀវទេសចរ៤៩ករណី ក្នុងនោះមានគ្រោះថ្នាក់ រអិលជើង រឺជំពប់ជើងបណ្តាលឱ្យដួល ០៦ករណី គ្រោះថ្នាក់ចរាចរណ៍ ១៩ករណី។ខ្យល់គដួលសន្លប់១៣ករណី សត្វស្វាខាំ១១ករណី។ អាជ្ញាធរជាតិអប្សរាស្នើរដល់អ្នកទេសចរជាតិនិងអន្ដររជាតិអោយបើកបរបន្ថយល្បឿន បោះចោល​សំរាមអោយបានត្រឹមត្រូវ នៅក្នុងធុងសំរាម និងហាមទៅឈជិតស្វាជាដើម។

បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បន្ថែមថា ជើងហោះហើរ ចូលខេត្ដសៀមរាប ក្នុងរយៈពេល០៥ខែឆ្នាំ២០២២មានចំនួន២៩២ជើង ដែលមានអ្នកដំណើរសរុបចំនួន ២៤.៥៥១ នាក់ ។ ដោយឡែកជើងហោះហើរលក្ខណៈអន្តរជាតិ មានក្រុមហ៊ុន Singapore Airline (សឹង្ហបុរី-សៀមរាប) មានចំនួន ១៥១ ជើង អ្នកដំណើរ ១៧.២០១ នាក់។ ក្រុមហ៊ុន Air Asia (កូឡាឡាំពួរ-សៀមរាប) មានចំនួន ១២ ជើង អ្នកដំណើរ ១.៥៤៥ នាក់។ ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) មានចំនួន ១០ ជើង អ្នកដំណើរ ៩៤៧ នាក់។ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) មានចំនួន ០២ ជើង អ្នកដំណើរ ១៧១ នាក់ ។ ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) មានចំនួន ០១ ជើង អ្នកដំណើរ ៦៣ នាក់។ ក្រុមហ៊ុន Air Iceland (GUM-REP) មានចំនួន ០១ ជើង អ្នកដំណើរ ៣៨ នាក់ ។

ដោយឡែកការហោះហើរជាលក្ខណៈ Charter Flight មានចំនួន ២៩ ជើង អ្នកដំណើរ ១៨៥ នាក់។ជាមួយគ្នានោះ ការហោះហើរក្នុងស្រុក រួមមានក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញ-សៀមរាប) មានចំនួន ៨៤ ជើង អ្នកដំណើរ ៤.១៤៧ នាក់។ក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប) មានចំនួន ០២ ជើងអ្នកដំណើរ ២១៤ នាក់ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Air Asia បានចាប់ផ្តើការហោះហើរ (កូឡាឡាំពួរ-សៀមរាប)​ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ដោយធ្វើការហោះហើរ០២ ជើងក្នុងមួយសប្តាហ៍ (ពីថ្ងៃពុធ និងថ្ងៃអាទិត្យ) ។ និងពីបាងកក-សៀមរាប ចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ មានចំនួន ០៣ ជើងក្នុងមួយសប្តាហ៍ (ថ្ងៃ អង្គារព្រហស្បតិ៍ និងថ្ងៃសៅរ៍) ៕