Alynana Media Cambodia
Icon Collap
clinic narit

ដំណាំកញ្ឆាខុសច្បាប់ជិត ១ម៉ឺន​ដើមត្រូវបានកងរាជអាវុធហត្ថខេត្តតាកែវ កាប់បំផ្លាញ

Admin Alynana | Jun 24, 2022
ដំណាំកញ្ឆាខុសច្បាប់ជិត ១ម៉ឺន​ដើមត្រូវបានកងរាជអាវុធហត្ថខេត្តតាកែវ កាប់បំផ្លាញ
Clinic narith

តាកែវ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ បានបើកយុទ្ធនាការចុះកាប់បំផ្លាញដំណាំកញ្ឆា ដែលក្រុមជនខិលខូចលួចដាំនៅតាមជួភ្នំ នៅក្នុងស្រុកគីរីវង់ រយៈពេលពេញមួយថ្ងៃម្សិលមិញនេះ ដោយធ្វើការកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ បានជិត១ម៉ឺនដើម។

ប្រតិបត្តិការចុះកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ ដឹកនាំដោយលោក ខាន់ សុខា អភិបាលរងខេត្តនិងលោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងខេត្តតាកែវ ញ៉ាន បូរី។

លោកវរៈសេនីយ៍ឯក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធខេត្តតាកែវ បានថ្លែងឲ្យដឹងថា កំលាំងរបស់លោកបានចុះរុករកឃើញទីតាំងដាំកញ្ឆាខុសច្បាប់ចំនួន២កន្លែង ​កន្លែងទី០១ នៅត្រង់​ចំណុចខាងកាប់ថ្មជ្រោះទួងទូង ស្ថិតនៅភូមិស្លា ​ឃុំតាអូរស្រុកគីរីវង់ខេត្តតាកែវ។ ទីតាំអនេះយើងបានកាប់បំផ្លាញកញ្ឆាស្រស់ចោលចំនួន៥៣៦០ដើម ផ្ទៃដី២៥៩ម៉ែត្រការេ ស្មើចំនួន០៦ទីតាំង,អាងស្តុបទឹកចំនួន០៤ ។ កន្លែងទី០២ ត្រង់ចំណុចភ្នំថ្មត្រួត ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។

លទ្ធផលកាប់បំផ្លាញកព្ឆាស្រស់ចោលចំនួន២៩៨៩ដើម ស្មើ០៦ទីតាំងផ្ទៃដី១១០០ ម៉ែត្រការេអាង​ស្តុក​ទឹកចំនួន០៣ ក្រោយពីកាប់បំផ្លាញរួចកម្លាំងយើងបានដុតបំផ្លាញ​ចោលនៅនឹងកន្លែងទីតាំង​ផ្ទាល់តែម្ដង។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងបន្តថា កំលាំងកងរាជអាវុធហត្ថ​ខេត្តតាកែវ កំពុងតែធ្វើការស្រាវជ្រាវមុខ​សញ្ញាជន​ល្មើស​ដែលនៅពីក្រោយ​ជាអ្នកផ្ដល់​ពូជ​កញ្ឆា​និងផ្ដល់លុយឲ្យប្រជាជនឡើងមកដាំ និងអ្នកពាក់ព័ន្ធនានា ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោស​ទៅតាមច្បាប់ ។ការងារនេះ​ សមត្ថកិច្ចកងរាជអាវុធហត្ថ និងបន្តធ្វើដូចភ្លៀងរលឹម ជាពិសេស​ដោយមានគោលការណ៍ណែនាំពីព្រះរាជអាជ្ញា​អោយ​ស្រាវជ្រាវម្ចាស់ចំការ ​អ្នកកាន់កាប់ដី​អាស្រ័យផល ​យើងសង្ឃឹមថា និងចាប់បានមុខសញ្ញាក្នុងពេលឆាប់ៗខាងមុខនេះ៕