Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរក្រុងព្រះសីហនុ អំពាវនាវដល់អ្នកលក់ដូរចល័ត តាមបណ្តាឆ្នេរសមុទ្រ សូមបញ្ឈប់សកម្មភាពទាំងអស់នេះជាបន្ទាន់

Admin Alynana | Jun 27, 2022
អាជ្ញាធរក្រុងព្រះសីហនុ អំពាវនាវដល់អ្នកលក់ដូរចល័ត តាមបណ្តាឆ្នេរសមុទ្រ សូមបញ្ឈប់សកម្មភាពទាំងអស់នេះជាបន្ទាន់
Clinic narith

(ព្រះសីហនុ)៖ អាជ្ញាធរក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកលក់ដូរចល័ត តាមបណ្តាឆ្នេរសមុទ្រ ដោយមានដាក់កៅអី ដាក់តុ និងចង្ក្រានដាំស្លនៅលើឆ្នេរ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពឆ្នេរ។

ការចេញមកអំពាវនាវរបស់អាជ្ញាធរក្រុងព្រះសីហនុ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋអ្នកលក់ដូរមួយចំនួនបាននាំគ្នាដាក់កៅអី ដាក់តុ និងចង្ក្រានដាំស្លជាដើម នៅលើខ្សាច់មាត់ឆ្នេរ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ដែលមិនមែនជាហាងហូបចុកអនាធិបតេយ្យ។

 

អាជ្ញាធរក្រុងព្រះសីហនុ សង្ឃឹមថា ប្រជាពលរដ្ឋលក់ដូរចល័ត និងចូលរួមសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងព្រះសីហនុទាំងអស់គ្នា។ បើករណីនៅតែបន្តលក់ និងមិនស្ដាប់តាមការណែនាំ អាជ្ញាធរ និងសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល ចាប់យកសម្ភារៈទាំងអស់នោះ នឹងមិនប្រគល់ជូនវិញទេ៕