Alynana Media Cambodia
Icon Collap
clinic narit

រមណីយដ្ឋានអង្គរ មានការកើនឡើងភ្ញៀវទេសចរ ១០០០% ទទួលបានចំណូលជាង ២.៤ លានដុល្លារ នៅរយៈពេល៦ខែ ឆ្នាំ២០២២

Admin Alynana | Jul 02, 2022
រមណីយដ្ឋានអង្គរ មានការកើនឡើងភ្ញៀវទេសចរ ១០០០% ទទួលបានចំណូលជាង ២.៤ លានដុល្លារ នៅរយៈពេល៦ខែ ឆ្នាំ២០២២
Clinic narith

(សៀមរាប)៖ បន្ទាប់ពីកម្ពុជាបើកជើងហោះហើរឡើងវិញ ជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌចេញចូលផងដែរនោះ បានធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេស ចូលមកទស្សនានៅតំបន់វប្បធម៌ដ៏ល្អឯកគ្មានពីរលើលោក គឺតំបន់អង្គរកើនឡើងវិញជាបន្តបន្ទាប់។

ជាក់ស្តែងនៅរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនាតំបន់អង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស មានចំនួន៥៩ ៩៨៣នាក់ កើនឡើងជាង១០០០% ទទួលបានចំណូល ២ ៤២០ ០៨១ដុល្លារអាមេរិក កើនឡើង ១០០៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

កំណើនចំនួនភ្ញៀវទេសចរបរទេសនេះ បង្ហាញពីសញ្ញាល្អនៃការវិលត្រឡប់របស់ភ្ញៀវទេសចរ បន្ទាប់ពីអាក់ខានដើរហើរ អស់រយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩៕

fn-2022-07-02-01-41-47-0