(សាំងហ្គាពួរ) ៖ ប្រធានាធិបតីប្រទេសស្រីលង្កាបានដាក់ពាក្យលាឈប់ពីតំណែងហើយ ក្រោយពេលទៅដល់ប្រទេសសិង្ហបុរី ភ្លាមៗ ។ ខុទ្ទកាល័យប្រធានសភាស្រីលង្កាថា លោក ប្រធានាធិបតី Gotabaya Rajapaksa បានប្រគល់លិខិតលាឈប់ ពេលដែលលោកបានទៅដល់ប្រទេសសិង្ហបុរី ភ្លាមៗ កាលពីថ្ងៃទី១៤ កក្កដា ពោលគឺក្រោយប៉ុន្មានថ្ងៃ ដែលលោកបានគេចខ្លួនចេញពីប្រទេស ដែលរងការធ្វើបាតុកម្ម ប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ពុំធ្លាប់មាន។
អ្នកនាំពាក្យប្រធានរដ្ឋសភា បាននិយាយថា លិខិតលាឈប់តាមរយៈសារអេឡិចត្រូនិក របស់លោក នឹងត្រូវពិនិត្យ មុនពេលប្រកាសជាផ្លូវការ អាចនឹងថ្ងៃទី១៥ កក្កដា ២០២២នេះ។
គួររម្លឹកថា លោកបានចាកចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធ ទៅកាន់ប្រទេសម៉ាល់ដៀវ មុនពេលទៅដល់ប្រទេសសិង្ហបុរី ៕