Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម សួស យ៉ារ៉ា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព សម្រាប់ឆ្នាំ២០២៣

Admin Alynana | Jul 16, 2022
ឯកឧត្តម សួស យ៉ារ៉ា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព សម្រាប់ឆ្នាំ២០២៣
Clinic narith

(ភ្នំពេញ)៖ សភាប្រទេសសមាជិកសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ចំនួនប្រមាណជា៦៥ប្រទេស ក្នុងចំណោមប្រទេស៩០ជាសមាជិក បានសម្រេចតែងតាំងជាឯកច្ឆ័ន្ទ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងបានដាក់សំណើឈ្មោះឯកឧត្តម សួស យ៉ារ៉ា ទៅមហាសន្និបាតជាបេក្ខជនប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព សម្រាប់ឆ្នាំ២០២៣។ ការស្នើនេះ បានធ្វើឡើងសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២២ក្រោមប្រធានបទស្តីពី «ការធានានូវសន្តិសុខស្បៀងជាបុរេលក្ខខណ្ឌសម្រាប់សន្តិភាព និងភាពអត់ឱនរបស់សកលលោក»។ 
42EF73CD-3DAC-4D24-B874-7CFA378D5EAA

គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នេះ។

ក្នុងឱកាសនៃសម័យប្រជុំនេះ ក្រុមប្រឹក្សាប្រតិបត្តិបានសម្រេចតែងតាំងជាឯកច្ឆ័ន្ទ ឯកឧត្តម សួស យ៉ារ៉ា ជាអនុប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងបានដាក់សំណើឈ្មោះឯកឧត្តម សួស យ៉ារ៉ា ទៅមហាសន្និបាតជាបេក្ខជនប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព សម្រាប់ឆ្នាំ២០២៣។

តំណាងរដ្ឋសភាកម្ពុជា ទទួលបានកិត្តិយសឡើងថ្លែងសុន្ទរកថាទៅកាន់អង្គប្រជុំដោយបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនរួមមាន៖តួនាទីសមាជិកសភាក្នុងការជួយធានាថាច្រករបៀងមនុស្សធម៌សម្រាប់ស្បៀងអាហារ ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងទៀតត្រូវតែបើកទូលាយដល់ពលរដ្ឋសាមញ្ញគ្រប់ពេលវេលា ការធានានូវខ្សែចង្វាក់ផលិតកម្មនិងបណ្តាញចែកចាយស្បៀង និងផលិតផលគន្លឹះដូចគ្រាប់ពូជ ជីកសិកម្ម និងប្រេងឥន្ធនៈផ្សេងៗ ត្រូវតែមានការលើកលែងចេញពីការដាក់ទណ្ឌកម្មនានា។ 
43B40889-17C9-40AD-A428-CA5234C9AEB4

សម័យប្រជុំគាំទ្រចំពោះសន្តិភាពនៅកម្ពុជា និងគំនិតផ្តួចផ្តើមអំពាវនាវឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀងតាមសំណើររបស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងដាក់ចេញអនុសាសន៍រឹងមាំសម្រាប់អនុវត្តកម្មវិធីសន្តិភាព និងសន្តិសុខស្បៀង ព្រមទាំងស្នើឱ្យមានការចូលរួមពីរដ្ឋាភិបាល រដ្ឋសភា និងផ្នែកឯកជន ជាពិសេសភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលអាចផ្តល់ជាដំណោះស្រាយគន្លឹះដល់បញ្ហាប្រឈមសន្តិភាព និងសន្តិសុខស្បៀង។ ជាមួយគ្នានេះ ប្រធានរដ្ឋសភាម៉ារ៉ុក ក៏បានបញ្ជាក់ពីការទទួលយកការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាម៉ារ៉ុក ទៅបំពេញទស្សនកិច្ច និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ៕ 
3CEAB616-B41D-4FCE-BDF6-0C51BB91FC13