(កំពង់ឆ្នាំង)៖ លោក ឆាយ លាភាប្រធានមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០២២ នេះបានឱ្យដឹងថា នៅវេលាម៉ោង ៥ភ្លឺថ្ងៃទី២២នេះ នៅចន្លោះគីឡូម៉ែត្រលេខ ៣៩ និង៤០ ជំនន់ទឹកភ្លៀងបានជន់លិចកំណាត់ផ្លូវជាតិលេខ ៥ ដោយសារការបើកទ្វារទឹកនៅទំនប់អន្លង់ជ្រៃ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដើម្បីទម្លាក់មកក្រោមកុំឱ្យទឹកបុកបាក់ទំនប់។
លោកប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ប្រសិនបើមេឃនៅផ្នែកខាងលើនៅតែបន្តធ្លាក់ភ្លៀង ទឹកជំនន់នេះអាច នឹងលិចផ្លូវជាតិនៅចំណុចខាងលើនេះបន្តទៀត ហើយអាចនឹងបិទការធ្វើចរាចរណ៍នៅចំណុចខាងលើប្រសិនបើទឹកបុកចុះខ្លាំង។
ចំពោះវិធានការវិញ គឺអាជ្ញាធរនិងមន្ទីរសាធារណការកំពុងមានវិធា នការច្រកដីខ្សាច់ទប់តាមចិញ្ចើមផ្លូវជាតិដើម្បីឱ្យទឹកចូលតាមប្រឡាយក្រោមស្ពានចំណុចខាងលើនេះ។
មកដល់ម៉ោង ៩៖៣០ នាទីព្រឹកថ្ងៃទី២២ នេះ ការធ្វើចរាចរណ៍នៅចំណុចខាងលើអាចធ្វើដំណើរបាននៅឡើយ ខណៈអាជាជ្ញាធរបង្គាប់ឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕