Alynana Media Cambodia
Icon Collap
clinic narit

ចិនគ្រោងបង្កើតមូលនិធិ ៤៤ប៊ីលានដុល្លារដើម្បីដោះស្រាយវិបត្តិបំណុលវិស័យអចលនទ្រព្យ

Admin Alynana | Jul 26, 2022
ចិនគ្រោងបង្កើតមូលនិធិ ៤៤ប៊ីលានដុល្លារដើម្បីដោះស្រាយវិបត្តិបំណុលវិស័យអចលនទ្រព្យ
Clinic narith

(ប៉េកាំង)៖ មន្ត្រីធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រទេសចិននឹងចាប់ផ្តើមបង្កើតមូលនិធិអចលនទ្រព្យដើម្បីជួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឱ្យដោះស្រាយវិបត្តិបំណុល ដោយមានបំណងប្រមូលថវិការហូតដល់ ៣០០ប៊ីលានយន់ (៤៤ប៊ីលានដុល្លារ) ដើម្បីស្តារទំនុកចិត្តលើក្នុងវិស័យនេះឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់មន្ត្រីធនាគារកណ្តាលចិនរូបនេះដែលបានដឹងពីបញ្ហានេះថា ចំណាត់ការនេះនឹងក្លាយជាវិធានការដ៏សំខាន់ដំបូងមួយរបស់រដ្ឋាភិបាលចិនក្នុងការជួយសង្គ្រោះវិស័យអចលនទ្រព្យដែលកំពុងរងទុក្ខ ចាប់តាំងពីបញ្ហាបំណុលបានផ្ទុះឡើងកាលពីឆ្នាំមុនមក។

ប្រភពដដែលដែលបដិសេធមិនបង្ហាញអត្តសញ្ញាណដោយសារតែភាពរសើបនៃបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទំហំនៃមូលនិធិដំបូងនឹងត្រូវបានកំណត់នៅចំនួន ៨០ប៊ីលានយន់ តាមរយៈការគាំទ្រពីធនាគារកណ្តាលចិន។

ប្រភេទនេះបាននិយាយថា ធនាគារ China Construction Bank ដែលគ្រប់គ្រងដោយរដ្ឋចិននឹងផ្តល់ចូលរួមចំនួន ៥០ប៊ីលានយន់ទៅក្នុងមូលនិធិ ៨០ប៊ីលានយន់នេះ ប៉ុន្តែប្រាក់នេះនឹងបានមកពីការផ្តល់ប្រាក់កម្ចីរបស់ធនាគារកណ្តាលចិន។

ប្រភេទនេះបានបន្ថែមថា ប្រសិនបើមូលនិធិនេះដំណើរការបានល្អ ធនាគារផ្សេងទៀតនឹងចូលរួមដែល ដោយមានគោលដៅបង្កើនទំហំមូលនិធិរហូតដល់ពី ២០០ ទៅ ៣០០ប៊ីលានយន់។

សសរស្តម្ភសំខាន់មួយរបស់ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះគឺវិស័យអចលនទ្រព្យ ប៉ុន្តែវិស័យនេះបាននិងកំពុងជួបនឹងវិបត្តិមួយទៅវិបត្តិមួយទៀត ហើយជាកត្តាអូសទាញដ៏សំខាន់លើកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕