(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចរៀបចំសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។
យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សមាសភាពក្រុមការងារតម្រង់ទិសនេះ មានលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ធ្វើជាប្រធាន ព្រមទាំងមានអនុប្រធាន និងសមាជិក មួយចំនួនទៀត ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត៕