(ភ្នំពេញ)៖ មុននេះបន្តិច យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៧៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៥,១៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។
បើប្រៀបធៀបនឹងតម្លៃដែលក្រសួងបានអនុវត្តកាលពី១០ថ្ងៃមុន (ថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា) ឃើញថា តម្លៃប្រេងសាំងបានចុះថ្លៃចំនួន ៥០ រៀល ខណៈប្រេងម៉ាស៊ូតបានចុះថ្លៃ ១៥0 រៀល ។ ជាក់ស្តែង តម្លៃលក់រាយប្រេងសាំងដែលក្រសួងដាក់អនុវត្តកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា តម្លៃ ៤.៨០០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា EA92 និង ៥,៣០០ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត Do 50ppm។
សូមជម្រាបថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិវិញ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ទី១០ ខែសីហា ឆ្នាំ២០២២ នឹងត្រូវលក់ ៥,០១៦ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,៤១៦ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm រៀលក្នុងមួយលីត្រ ឯណោះ។ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕