Alynana Media Cambodia
Icon Collap
clinic narit

លោកស្រី ប៉េឡូស៊ី នឹងឆ្ពោះទៅកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីក្រុងប៉េកាំង

Admin Alynana | Aug 02, 2022
លោកស្រី ប៉េឡូស៊ី នឹងឆ្ពោះទៅកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីក្រុងប៉េកាំង
Clinic narith

 ប្រភពសារព័ត៌មាននាកោះតៃវ៉ាន់ជាច្រើនបានរាយការណ៍ថា លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាពអាមេរិក នឹងមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងថ្ងៃអង្គារនេះ។ លោកស្រី ប៉េឡូស៊ី ដែលបានចាប់ផ្តើមការធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីកាលពីថ្ងៃច័ន្ទនៅប្រទេសសឹង្ហបុរី នឹងចំណាយមកទឹកដីតៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ។ បើទោះជាមានការព្រមានធ្ងន់ៗជាច្រើនលើកច្រើនសារពីរដ្ឋភិបាលចិន នាក្រុងប៉េកាំង។

 ទោះជាមានព័ត៌មានលេចឮយ៉ាងនេះក្តី ក៏រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ នៅមិនទាន់មានមតិយោបល់ចំពោះគម្រោងនៃការធ្វើដំណើររបស់លោកស្រី ប៉េឡូស៊ី នៅឡើយទេ។ 
_ណាន់ស៊ី_ប៉េឡូស៊ី

 ប្រភពមួយបានបង្ហើបថា ភាគីសហរដ្ឋអាមេរិក បានផ្តល់ដំណឹងទៅក្រុមសម្ព័ន្ធមិត្តមួយចំនួនអំពីដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅតៃវ៉ាន់។ ប្រភពពីរផ្សេងទៀតក៏បានបញ្ចេញដែរថា លោកស្រី ប៉េឡូស៊ី បានកំណត់ការណាត់ជួបជាមួយក្រុមសកម្មជនតូចមួយដែលតែងតែប្រតិកម្មចំពោះ កំណត់ត្រា សិទ្ធមនុស្សរបស់ចិន ក្នុងរយៈពេលដែលលោកស្រីស្នាក់នៅតៃវ៉ាន់លើកនេះ ការណាត់ជួបអាចកើតមាននៅថ្ងៃពុធ។

 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន បានមានប្រសាសន៍ កាលពីថ្ងៃច័ន្ទថា វាជាការជ្រៀតជ្រែកទាំងស្រុងមកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រសិនបើ លោកស្រី ប៉េឡូស៊ី សម្រេចមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ហើយលោកថែមព្រមានទៀតថា វានឹងនាំឲ្យមានភាពចម្រូងចម្រាសធ្ងន់ធ្ងរជាងមុនថែមទៀត។ ជាងនេះទៅទៀត លោក ចាវ បានបន្តបង្ហាញគោលជំហរ កាន់តែខ្លាំងឡើងថា “យើងចង់ប្រាប់ខាងសហរដ្ឋអាមេរិកម្តងទៀតថា រដ្ឋាភិបាលចិនកំពុងត្រៀមខ្លួន, យោធានៃសាធារណរដ្ឋប្រជាមានិតចិននឹងមិនអង្គុយស្ងៀមនោះទេ ប្រទេសចិននឹងឆ្លើយតបដោយអង់អាច និងប្រើវិធានការណ៍ទប់ទល់យ៉ាងរឹងមាំ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន”។
 ចាវ លីជាន

 រដ្ឋាភិបាលចិនយល់ថា ទស្សនកិច្ចរបស់មន្ត្រីអាមេរិក មកកាន់កោះតៃវ៉ាន់ ប្រៀបដូចជាការផ្តល់សញ្ញាលើកទឹកចិត្ត ចំពោះការទាមទារឯករាជ្យរបស់ ដែនកោះមួយនេះ។

 ទោះជាយ៉ាងណាក៏ដោយ មកដល់ម៉ោងនេះ សំនួរដែលចោទថា “តើយន្តហោះរបស់ លោកស្រីប៉េឡូស៊ី នឹងចតនៅលើកោះនេះឬក៏អត់នោះ” មិនទាន់មានចម្លើយពិតប្រាកដនោះទេ។