Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងទេសចរណ៍ ប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឲ្យគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

Admin Alynana | Aug 02, 2022
ក្រសួងទេសចរណ៍ ប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឲ្យគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
Clinic narith

  កាលពីព្រឹកថ្ងៃទី ១ ខែសីហាឆ្នាំ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយសមាភាព និងយន្តការអនុវត្តចំណុះឲ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ ២០២២-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯ.ឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ សមាជិក សមាជិកានៃ គ.អ.ទ.ស, ដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងពីស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន សរុបចំនួនប្រមាណ ៣២០នាក់។

ក្នុងពិធីប្រកាសនោះបានបង្ហាញថា សមាសភាពដែលចំណុះឲ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ រួមមាន គណៈប្រតិបត្តិ, អនុគណៈកម្មការ, លេខាធិការដ្ឋាន និងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍។ 

ជាមួយគ្នានេះដែរ ក្រៅពីមានការ ប្រកាសផ្សព្វផ្សាយសមាភាព និងយន្តការអនុវត្តចំណុះឲ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ក៏មានការប្រកាសដាក់ចេញនូវផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២២-២០២៣ សម្រាប់តំបន់ទេសចរណ៍អាទិភាពទាំង ០៦ រួមមាន តំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប, តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។

ឯ.ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈប្រតិបត្តិនៃ គ.អ.ទ.ស បានគូសបញ្ជាក់ពីទិសដៅរយៈពេលខ្លីចំពោះមុខដោយត្រូវរួមគ្នាបន្តអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗដើម្បីទាក់ទាញបន្ថែម។ ផលិតផល និងសេវាកម្មទេសចរណ៍គប្បី ត្រូវមានភាពច្នៃប្រឌិត, ភាពចម្រុះ, គុណភាព, តម្លៃសមរម្យ, សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។ ជាពិសេស នៅតាមតំបន់អាទិភាពទាំង៦ ត្រូវពង្រឹងគុណភាពសេវាឲ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ចមកកាន់ខេត្តសៀមរាប សម្រាប់ទេសចរក្នុងស្រុក និងអន្តរជាតិ ដើម្បីចូលរួមចំនែកឆ្ពោះទៅការប្រារព្ធយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ ២០២៣” “Visit Cambodia 2023”

ឯ.ឧ អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ការដាក់ចេញនូវយន្តការអនុវត្តរបស់គណៈកម្មការនេះនឹងជំរុញការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥” ឲ្យបានសម្រេចជោគជ័យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ក្នុងយន្តការនេះ គឺតម្រូវឲ្យមានការចូលរួមប្រកបដោយស្មារតីម្ចាស់ការ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនាមជាប្រធាននៃ  គ.អ.ទ.ស ឯកឧត្តបានលើកនូវអនុសាសន៍ចំនួន ១១ ដើម្បីជាគន្លឹះដល់គណៈកម្មការដែលទើបបង្កើតនេះ។ អនុសាសន៍ទាំងនោះ បានផ្តោតលើចំនុចសំខាន់គោលៗដូចជា ការរៀបចំផែនការសិក្សាស្រាវជ្រាវ, ការគ្រប់គ្រង, ផែនការអភិវឌ្ឍន៍វែង ខ្លី, ផែនការហិរញ្ញវត្ថុ, ផែនការបណ្តុះបណ្តាល, បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព-អនាម័យ សណ្តាប់ធ្នាប់, និងពង្រឹងសមត្ថភាពលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា -ល -៕
296106169_421900663304031_6285047617403769759_n296019591_421901226637308_7039355356594376780_n297207732_421900749970689_6178076375530517855_n295907666_421901166637314_2097121551617885194_n