Alynana Media Cambodia
Icon Collap
clinic narit

រុស្សីនឹងនៅពីក្រោយការស្តារស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលទទួលការខូចខាតដោយសារវិបត្តិនយោបាយ

Admin Alynana | Aug 04, 2022
រុស្សីនឹងនៅពីក្រោយការស្តារស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលទទួលការខូចខាតដោយសារវិបត្តិនយោបាយ
Clinic narith

(យ៉ាងហ្គូន)៖ ក្នុងកិច្ចពិភាក្សាជាមួយក្រុមឧត្តមសេនីយ៍ជាន់ខ្ពស់របស់ភូមា នៅរដ្ឋធានី Naypyidawកាលពីរសៀលថ្ងៃទី៣ ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្សីបានមានប្រសាសន៍ថា “រុស្សីនឹងនៅពីក្រោយការស្តារស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលទទួលការខូចខាតដោយសារវិបត្តិនយោបាយ”

គួររំលឹកផងដែរថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពច្របូកច្របល់ចាប់តាំងពីប្រទេសនេះត្រូវបានគ្រប់គ្រងដោយយោធាកាលពីឆ្នាំទៅ ក្នុងនោះមនុស្សច្រើងជាង ២,១០០ នាក់ បានស្លាប់។

លោក Sergei Lavrovបានអះអាងថា “យើងឈរនៅលើជំហររឹងមាំមួយក្នុងជួយពង្រឹងស្ថានការក្នុងប្រទេសនេះឲ្យមានស្ថិរភាព”

គួររំលឹកផងដែរថា រុស្សី គឺជាមិត្តជិតស្និទ្ធ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ចម្បងមួយដល់ក្រុមទាហានផ្តាច់ខ្លួននេះ ហើយរុស្សីក៏ត្រូវបានទទួលការចោទប្រកាន់ពីក្រុមសិទ្ធិមនុស្សថា ជាអ្នកផ្តល់អាវុធឲ្យក្រុមទាហានដើម្បីវាយប្រហារមកលើប្រជាជនក្នុងរដ្ឋប្រហារកាលពីឆ្នាំទៅម៉ិញ។

លោក Lavrovរដ្ឋមន្ត្រីការបរទេសរុស្សី រូបនេះ ក៏បាន បន្តទៀតថា “ឆ្នាំក្រោយ ប្រទេសលោកនឹងមានការបោះឆ្នោតស្របច្បាប់មួយ ហើយយើងសង្ឃឹមថា លោកនឹងជោគជ័យក្នុងការកសាងប្រទេសឲ្យរឹងមាំ និងរីកចម្រើនជាងមុន”។ លោក Lavrovមានប្រសាសន៍សំដៅទៅការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែសីហាឆ្នាំ២០២៣ ដោយការបោះឆ្នោតនេះ ត្រូវបានក្រុមដែលប្រឆាំងនឹងរដ្ឋប្រហារនេះបាននិយាយជាមុនថា “ការបោះឆ្នោតនេះ នឹងមិនប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌នោះទេ”។

ដំណើររបស់លោក Lavrovលោកនេះ គឺរៀបចំស្របពេលដែលលោកត្រូវចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកំពុងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា។ ដោយឡែក ក្រុមអ្នកការទូតនៃរដ្ឋបាលយោធាដែលកំពុងកាន់តំណែងនេះត្រូវបានបដិសេធក្នុងការចូលរួមប្រជុំលើកនេះ។

ទស្សនកិច្ចរបស់លោក រដ្ឋមន្ត្រីការបរទេសរុស្សីមកកាន់ប្រទេសភូមាលើកនេះ គឺបន្ទាប់ពីក្រុមយោធាភូមាដែលកំពុងកាន់អំណាចបានធ្វើឲ្យមានកម្តៅម្តងទៀតលើឆាកអន្តរជាតិ ដោយកាលពីសប្តាហ៍មុន ក្រុមយោធានេះ បានប្រកាសថា ពួកគេបានកាត់ទោសប្រហារជីវិតអ្នកទោសបួននាក់ ដែលក្នុងនោះមាន អតីតសមាជិកសភា១រូប និងសកម្មជន ប្រជាធិតេយ្យ ១រូបផងដែរ។ ដោយការកាត់ទោសប្រហារជីវិតនេះ គឺជាលើកទីមួយហើយអស់រយៈរាប់សិបឆ្នាំមកនេះ៕