(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងជួបពិភាក្សាការងារ ជាមួយឯកឧត្តម Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តម Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ៕