Alynana Media Cambodia
Icon Collap
clinic narit

ឧកញ៉ា ម៉ុង ឬទ្ធី ត្រៀមនាំកូនឈើប្រណិត៦ ពាន់ដើមដាំនៅតំបន់ឧទ្យានភ្នំតាម៉ៅ

Admin Alynana | Aug 08, 2022
ឧកញ៉ា ម៉ុង ឬទ្ធី ត្រៀមនាំកូនឈើប្រណិត៦ ពាន់ដើមដាំនៅតំបន់ឧទ្យានភ្នំតាម៉ៅ
Clinic narith

(ភ្នំពេញ)៖ តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ លោកឧកញ៉ា ម៉ុង ឫទ្ធី នៅយប់មិញនេះ បានឱ្យដឹងថា ដោយបាន​ទទួល​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​បំផុត​ពី​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យដាំដើម​ឈើ​ប្រណិត​ឡើងវិញ​នៅលើ​ទីតាំង​ដែលបាន​ឈូសឆាយ​ លោកឧកញ៉ាំ​កំពុង​តែ​លើកកូនឈើ​ដាក់លើ​រថយន្ត​ ដោយនៅព្រឹក​​ថ្ងៃ​ទី​៨ ខែសីហា​ ឆ្នាំ​២០២២នេះ​ លោកឧកញ៉ាំនឹង​ដឹកជញ្ជូន​កូនឈើបេង​ចំនួន ​១០០០ ដើម​ កូនឈើ​ធ្នង់​ចំនួន ​១០០០ ដើម ​សរុប ២០០០ ដើម​ ហើយនៅថ្ងៃ​ពុធ​ ទី ​៩ ខែសីហា​ នឹង​ជញ្ជួនកូនឈើបេង និងធ្នង់​​មកដល់ចំនួន ​៥០​០០ ដើម​បន្ថែម​ទៀត​ ហើយនឹងអាច​ដឹក​ជញ្ជួន​មក​ជាបន្តបន្ទាប់​ថែមទៀត​។
296905076_363406939298804_3739151450200142134_n

លោកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ថា បើតាមការឱ្យដឹងក្រៅ​ផ្លូវការ​មកថា​ ផ្ទៃដី​ដែលឈូសឆាយ​អស់​ចំនួន​ប្រមាណ​ជា ​៥០០ ​ហិកតា​ ហើយបើដាំ​ ៧ ម៉ែត្រ x ៧ ម៉ែត្រ = ២០៤ ដើម​ សរុបកូនឈើ​ដែលមាន​តម្រូវ​ការ​ទាំងអស់​ ​ប្រមាណជា​ ១០២ ០០០ ដើម​។
296606673_363406649298833_8872793086863716637_n

លោកឧកញ៉ាបានឱ្យដឹងបន្ថែមថា ព្រឹក​​ថ្ងៃ​ចន្ទ​ទី​៨ ខែសីហា​ ឆ្នាំ​២០២២នេះ​ លោក​ និង​លោកជំទាវ​ប្រហុក (ភរិយា)​ និង​ដឹកនាំ​ក្រុម​អ្នក​បច្ចេកទេសបុគ្គលិក​កម្មករ​ ផ្នែក​កសិកម្មរបស់​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ គ្រុប​​ ទៅ​ចូលរួម​ចំណែក​ដាំដើមឈើ​ឡើងវិញ​ នៅក្នុង​តំបន់​ភ្នំ​តាម៉ៅ​ ស្រុកបាទី​ ខេត្ត​តាកែវ។​ បើបងប្អូន​ប្រិយមិត្ត​ចង់​ចូលរួមចំណែកដាំ​ដើមឈើឡើងវិញដែរ ​លោក​សូម​ស្វាគមន៍ដោយក្តី​សោមនស្ស​រីករាយ​​ ​នៅភ្នំតាម៉ៅ​។
297340466_363406785965486_3208708248228786860_n

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ បានប្រកាសម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ភ្នំតាម៉ៅ ហើយឱ្យរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្ស ដោយក្រសួងកសិកម្ម និងឱ្យក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ ការសម្រេចនេះ ត្រូវបានទទួលបានការស្វាគមន៍ជាខ្លាំងពីមហាជន៕
297389695_363406612632170_7350790276350550653_n