Alynana Media Cambodia
Icon Collap
clinic narit

គម្រោង ហ្សូននីង ជួយកសិករថៃបានកម្រៃកើនឡើង

Media LNN | Aug 10, 2022
គម្រោង ហ្សូននីង ជួយកសិករថៃបានកម្រៃកើនឡើង
Clinic narith

ការតាមដានមើលលទ្ធផលនៃគ្រោងការ ហ្សូនីង ដោយ អាហ្គ្រី-ម៉េព (Zoning by Agri-Map) ដែលអាចវិភាគប្រភេទដី ជាមួយនឹងដំណាំថា ប្រភេទដី និងដំណាំនោះមានការសាកសមនឹងគ្នាតិច ឬ មិនមាន ដើម្បីអាចឲ្យកសិករធ្វើការផ្លាស់ប្តូរប្រភេទគ្រាប់ពូជ ឬ ប្រភេទដំណាំឲ្យសមនឹងស្ថានភាពដីរបស់ខ្លួន។ ការផ្លាស់ប្តូរដាំ ឬ ផលិតកសិផលដែលសាកសមតាមសភាពដីនេះ ធ្វើឲ្យទិន្នផលកសិកម្មបានកើនឡើងច្រើនជាងឆ្នាំកន្លងទៅ។

4DQpjUtzLUwmJZZSEltJFPbTZT1I7fBjcRLD8mC9mXnk

ពីការិយាល័យសេដ្ឋកិច្ចផ្នែកកសិកម្មបានបង្ហាញថា ការផ្លាស់ប្តូរការដាំ ឬ បង្កបង្កើនផលកសិកម្មនៅលើដីដែលមិនសាកសមក្នុងខេត្ត ៥១ ខេត្ត មានទំហំដីសរុប ៩៨,៣០៥ រ៉ៃ (ប្រហែល ១៥៧,២៨៨,០០០ ម៉ែត្រការ៉េ) មានកសិករចំនួន ៨,៩៨៥ នាក់ចូលរួម ដោយភាគច្រើនពួកគាត់ប្តូរពីការធ្វើស្រែ មកជាការចិញ្ចឹមត្រី ដាំដើមមន ជាមួយដំណាំកសិកម្ម សួនបន្លែ ឱសថបុរាណ ដើមឈើហូបផ្លែ ក៏ដូចជាដំណាំផ្សេងៗទៀត។

ការប្រែប្រួលនេះ អាចឲ្យកសិកររកចំណូលជាមធ្យមបាន មួយរ៉ៃ ប្រមាណ ៨,៧៤៤ ថៃបាត អាចចំណេញបានជាមធ្យមបាន មួយរ៉ៃបាន ៣,២៥៨បាត ចំនួននេះគឺច្រើនជាងការធ្វើស្រែសុទ្ធនោះ មួយរ៉ៃបាន ២,៥៩១ បាត (១រ៉ៃ ស្មើ ១,៦០០ម៉ែត្រការ៉េ, ១បាត ស្មើប្រមាណ ០.០២៨ដុល្លារអាមេរិក)។

ហើយក៏មានការបង្ហាញទៀតថា ការចិញ្ចឹមត្រី អាចរកកំរ៉ៃកើនពី ១,១៧៨បាត ទៅ ២,៨២៧បាទ ធ្វើឲ្យចំណូលខាងកសិកម្មទាំងមូលទទួលបាន ២,៩៣២ លានបាត។

ទោះជាយ៉ាងណាក៏នៅមានកសិករជាច្រើនទៀតនៅមិនទាន់ធ្វើការទទួលយកការផ្លាស់ប្តូរនេះដែរ ដោយកសិករខ្លះមានដីតូច, អ្នកខ្លះទម្លាប់នឹងការធ្វើស្រែ ហើយអ្នកខ្លះមានការខ្វះខាតទុន។

ប៉ុន្តែប្រសិនជាការអនុវត្តកសិកម្មដោយពឹងលើវិទ្យាសាស្ត្រពិត ដែលការវិភាគ និងពិសោធន៍ត្រឹមត្រូវគឺអាចជួយកសិករបានចំណូលច្រើនជាង។ នេះក៏ជាឧទាហរណ៍ដ៏ល្អមួយសម្រាប់កម្ពុជាដែលជាប្រទេសមានអំណោយផលកសិកម្មដូចគ្នានេះដែរ។

ប្រភព៖ ថៃរ៉ាត់ 

ប្រែសម្រួលដោយ៖ សូរីយ៉ា