(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា មានជនខិលខូច បានយកឈ្មោះសម្តេចទៅបង្កើតជាតេលេក្រាម (Telegram)។ សម្តេចតេជោ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នកុំឱ្យមានការចាញ់បោកជនខិលខូចនេះ។
សម្តេចតេជោ ក៏បានអំពាវនាវឱ្យជនខិលខូចនេះ ប្រញាប់លុបចោលតេឡេក្រាមនេះ បើពុំនោះទេនឹងប្រឈមមុខនឹងការទទួលខុសត្រូវចំពោះច្បាប់។
សូមបញ្ជាក់ថា តេលេក្រាមដែលបង្កើតឡើងដោយជនខិលខូចនេះ ប្រើឈ្មោះថា «HUN SEN» និងយករូបសម្តេចតេជោ ថតជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជារូប Profile៕