(ចិន)៖ យោធាចិននិយាយថា ខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀតជិតកោះតៃវ៉ាន់នៅថ្ងៃចន្ទនេះ ខណៈក្រុមអ្នកតំណាងរាស្ត្រអាមេរិកបានធ្វើដំណើរ ទៅកាន់ដែនកោះដែលចិនអះអាងថាជារបស់ខ្លួន និងបានជួបជាមួយមេដឹកនាំកោះនេះគឺលោកស្រី Tsai Ing-wen។
ទីបញ្ជាការសម្របសម្រួលភាគខាងកើត របស់កងកម្លាំងរំដោះប្រជាជនចិនបាននិយាយថា សមយុទ្ធទាំងនេះគឺជាការរារាំងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ដែលនៅតែបន្តលេងល្បិចនយោបាយ និងបង្កបញ្ហាប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពទូទាំងច្រកសមុទ្រតៃវ៉ាន់៕