Alynana Media Cambodia
Icon Collap
clinic narit

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ នឹងមានភ្លៀងពីមធ្យមទៅបង្គួ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

Admin Alynana | Aug 16, 2022
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ នឹងមានភ្លៀងពីមធ្យមទៅបង្គួ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
Clinic narith

ភ្នំពេញៈ តាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុទូទាំងព្រះរាជាណាចក្រកម្ពុជាដោយគិតចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ខែសីហាឆ្នាំ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយមដែលចេញនៅព្រឹកថ្ងៃអង្គារ ទី ១៦ ខែសីហា នេះ បានធ្វើការរាយការណ៍ពីការព្យាករណ៍ អាកាសធាតុដែលកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCA) ដោយអូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ,វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅភាគខាងលើសមុទ្រចិន ខាងត្បូង រួមជាមួយនឹងខ្យល់មូសុង និរតីបក់ពីមធ្យមទៅបង្គួរ។ 

ការព្យាករណ៍នេះបានបង្ហាញទៀតថា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់តាមតំបន់ទំនាបកណ្តាល, ខ្ពង់រាប និងតំបន់មាត់សមុទ្រ។ បរិមាណទឹកភ្លៀងដែលនឹងអាចធ្លាក់បន្តបន្ទាប់នេះ នឹងអាចធ្វើឲ្យភូមិសាស្ត្រខ្លះនៃបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ស្ទឹងត្រែង, រតនគិរី, ក្រចេះ, ត្បូងឃ្មុំ, ឧត្តរមានជ័យ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។

សង្កេតឃើញថា អាជ្ញាធរនៅតាមតំបន់ដែលអាចប្រឈមនឹងជំនន់ទឹកភ្លៀងភាគច្រើនបាននិងកំពុងរៀបចំផែនការណ៍ ជាមួយនឹងក្រុមការងារដើម្បីដោះស្រាយ និងសង្គ្រោះប្រជាជនតាមមូលដ្ឋានរបស់ខ្លួនម៉ឺងម៉ាត់គួរទីកត់សម្គាល់។ ទោះជាយ៉ាងណាក្តី ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ងាយរងគ្រោះចូលរួមសហការណ៍ជាមួយស្មារតីប្រុងប្រយ័ត្ន និងការរៀបចំទុកជាមុនដើម្បីកាត់បន្ថយហានិភ័យជាយថាហេតុ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ ១C

- នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គរក្នុងនោះក៏មានច្រើនដោយអន្លើ និងលាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹកភ្លៀង់ដែលនឹងអាចធ្លាក់បន្តបន្ទាប់នេះ នឹងអាចធ្វើឲ្យ ភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី ។

២-តំបន់ខ្ពង់រាប

សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ C

- នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅទៅបង្គួរ និងច្រើនដោយអន្លើលាយឡំទៅដោយ ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ បរិមាណទឹកភ្លៀងដែលធ្លាក់ជាំបន្តបន្ទាប់នោះ នឹងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅ ក្នុងភូមិសាស្ត្រ មួយចំនួននៃបណ្តាខេត្តមានជាអាទិ៍ ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ ។

៣-តំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

- នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

ដោយ៖ សូរីយ៉ា

2022-08-16 09.21.03