Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គិតមកដល់​ពេល​នេះ ការបញ្ចេញឥណទានគាំទ្រគម្រោងស្រូវអង្ក មានទំហំទឹកប្រាក់ជាង ៨០ លានដុល្លារ

Admin Alynana | Aug 16, 2022
គិតមកដល់​ពេល​នេះ ការបញ្ចេញឥណទានគាំទ្រគម្រោងស្រូវអង្ក មានទំហំទឹកប្រាក់ជាង ៨០ លានដុល្លារ
Clinic narith

ភ្នំពេញ៖ រាជរដ្ឋាភិបាលបាន​បញ្ចេញឥណទាន ​គាំទ្រគម្រោងស្រូវអង្ករនៅកម្ពុជា គិតមកដល់​ពេល​នេះ មានទំហំទឹកប្រាក់ជាង ៨០ លានដុល្លារអាមេរិក ​ដោយរាជរដ្ឋាភិបាល នឹងពិចារណាផ្តល់​ឥណទាន​បន្ថែម ​ដើម្បីជម្រុញផលិតកម្មស្រូវអង្ករ និង​ចូលរួមចំណែក​ដល់កំណើនសេដ្ឋកិច្ច​ក្រោយ​ពីវិបត្តិកូវីដ ១៩ នេះ។

ឯកឧត្តម ចាន់ សីហា អគ្គនាយករង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម (ARDB) នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុង​កិច្ចសម្ភាសន៍មួយ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ នេះថា ចំពោះគម្រោងពិសេស​របស់​រាជរដ្ឋាភិបាល ដែលធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម បាន​អនុវត្តកន្លងមករួមមានគម្រោង​គាំទ្រ​ដល់វិស័យស្រូវ​អង្ករ​សម្រាប់ការ​នាំចេញ ​និងគម្រោងគំាទ្រដល់សហគ្រាសធុនតូច ​និងធម្យម ​ដែលពាក់ព័ន្ធវិស័យកសិកម្ម ដែលមាន​ទំហំទឹកប្រាក់សរុប ១០០ លានដុល្លារ។

ឯកឧត្តម បន្តថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុវត្តគម្រោងនេះចាប់តាំងពីឆ្នាំ ២០១៦ ។ មកដល់ពេលនេះ ARDB បាន​បញ្ចេញ​ថវិកា​ប្រមាណជា ៨០ ​លានដុល្លារអាមេរិករួចហើយ គឺការ​គាំទ្រ​វិស័យស្រូវអង្ករតែមួយមុខគត់ ។ ​ចំណែកជំហានបន្តបន្ទាប់ទៀត ឯកឧត្តម រំពឹងថា រាជ​រដ្ឋាភិបាល នឹងពិចារណាផ្តល់ឥណទាន​បន្ថែម​ សម្រាប់គម្រោងទាំងនេះ ដើម្បីជម្រុញ​កំណើន​សេដ្ឋកិច្ច នៅក្រោយពីវិបត្តិជំងឺកូវីដ-១៩ នេះ។

ទាក់ទងគម្រោងគាំទ្រស្រូវអង្ករ,លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​នឹងផ្តល់កញ្ចប់ថវិកាពិសេស ​ដើម្បីគាំទ្រដល់ស្រូវអង្ករកម្ពុជា ជាពិសេស​ការផ្តល់ឥណទានជាទុនបង្វែល សម្រាប់ការ​ប្រមូល​ទឹកស្រូវរបស់​ម្ចាស់សហគ្រាស​រោងម៉ាស៊ីន​ពី​កសិករ, គម្រោងពង្រីករោងម៉ាស៊ីនកិនស្រូវ និងគម្រោងសម្រាប់បង្កើតឡសម្ងួតជាដើម ។

ឯកឧត្តម ចាន់ សីហា បញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បាន​ចូលរួម​ចំណែកយ៉ាងខ្លាំង ​ជាពិសេសក្នុងការរីក​រាលដាល​ជម្ងឺកូវីដ ១៩ ​ដើម្បីលើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាជន ​និងសម្រាប់​ស្តុកស្បៀង​ក្នុងវិបត្តិដែលកំពុងកើតឡើងជាដើម, ជាក់ស្តែងការគាំទ្រ​សម្រាប់ការនាំចេញស្រូវអង្ករ ​តាមរយៈការផ្តល់ឥណទាន​មានការប្រាក់ទាបនេះ គឺជាការចូលរួម​ចំណែក​កាត់​នូវបន្ថយថ្លៃដើមដល់ម្ចាស់អាជីវកម្មជាច្រើនផងដែរ៕