Alynana Media Cambodia
Icon Collap
clinic narit

ឆ្នាំនេះខេត្តសៀមរាបអាចនឹងទទួលបានភ្ញៀវសរុបជាង២លាននាក់

Media LNN | Aug 16, 2022
ឆ្នាំនេះខេត្តសៀមរាបអាចនឹងទទួលបានភ្ញៀវសរុបជាង២លាននាក់
Clinic narith
(ភ្នំពេញ)៖ ខណៈក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ១,២៤២,៨៥៤នាក់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ លើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានបង្ហោះថា «តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន ២,២៧៨,៨៥៤នាក់»។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា ៣២៦.៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៥៣៤,០០៥នាក់។
តាមប្រភពដដែលបានសរសេរថា ឯកឧត្ដមថោង ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានបញ្ជាក់ថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន​​ ២,០៣៩,០០០នាក់ ដោយគិតជាភាគរយគឺប្រមាណ ២៩១.២៦% ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងមានចំនួន ប្រមាណ២៣៩,៨៥៤នាក់ គិតជាអត្រាកំណើនគឺ កើនឡើង ១៧៦៣.២៣%។
ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបឲ្យបានច្រើនដង។
គួរបញ្ជាក់ផងដែរថា នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការអាជីវកម្មសរុបចំនួន៥៤៨កន្លែង ស្មើនឹង៤៦%នៃអាជីវកម្មទេសចរណ៏សរុបក្នុងខេត្តមានចំនួន១១៨៧កន្លែង។ 
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍តែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ធនធានមនុស្សដែលបម្រើឱ្យវិស័យទេសចរណ៍នេះផ្ទាល់ ដោយលោកបានចាត់ក្រុមការងារក្រសួងទេសចរណ៍ឱ្យចុះពិនិត្យជំហានទី២ ដើម្បីវាយតម្លៃពីគុណភាព សេវាកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាផ្ដល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបបន្ថែមទៀត៕