Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ “រៀនមួយជីវិត បើមិនរៀនអ្នកនឹងក្លាយជាអ្នកអភិរក្សនិយម”

Media LNN | Aug 17, 2022
សម្តេចតេជោ “រៀនមួយជីវិត បើមិនរៀនអ្នកនឹងក្លាយជាអ្នកអភិរក្សនិយម”
Clinic narith

នាព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សម្តេចតេជោ ហ៊ុន សែន បានធ្វើការកោតសរសើរដល់និស្សិតដែលបានព្យាយាមបញ្ចប់ការសិក្សាដោយជោគជ័យទោះក្នុងអំឡុងពេលជួបវិបត្តិនៃការរីករាយដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ សម្តេចបានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់សិស្សនិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា ព្រមទាំងសាធារណជនទូទៅគ្រប់រូបគ្រប់វ័យ ឲ្យតាំងចិត្តបន្តការសិក្សា រៀនសូត្រជានិច្ច ដោយសម្តេចបានបញ្ជាក់ថា ការសិក្សាគឺមួយជីវិត។

សម្តេចបានលើកថា “ខ្ញុំសង្ឃឹមថាក្មួយៗទាំងឡាយមិនបញ្ចប់ត្រឹមនេះទេ...គឺរៀនមួយជីវិត”

“រៀនមួយជីវិត បើមិនរៀនអ្នកនឹងក្លាយជាអ្នកអភិរក្សនិយម...ប្រសិនជាអ្នកក្លាយជាអ្នកអភិរក្សនិយម វាមិនខុសពីដុំថ្ម១ដុំនៅលើដើមឈើ១ដើមដែលធ្វើឲ្យដើមឈើនោះលូតឡើងលើមិនរួច...”