Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ

Admin Alynana | Aug 18, 2022
ប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ
Clinic narith

ភ្នំពេញ៖ ប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយទ្វេភាគីពីប្រទេសអេស្ប៉ាញ ជូនរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការជាតិចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសជូនដល់ប្រជាជន ជាពិសេសកុមារដែលជាទំពាំងស្នងឬស្សី និងជាអនាគតនៃប្រទេសជាតិ គឺប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ៕

សូមជម្រាប់ជូនថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ៖