Alynana Media Cambodia
Icon Collap
clinic narit

មានលុយល្មមៗកុំចេះតែបង់រំលស់ ឆ្លើយសំណួរទាំង ៤នេះសិនមុនសម្រេច

Admin Alynana | Aug 18, 2022
មានលុយល្មមៗកុំចេះតែបង់រំលស់ ឆ្លើយសំណួរទាំង ៤នេះសិនមុនសម្រេច
Clinic narith

   សម្រាប់មនុស្សមួយចំនួនយល់ថា ការបង់រំលស់ផ្ទះវាគឺជារឿងល្អ ព្រោះថាវាធ្វើឱ្យលោកអ្នកមានផ្ទះមួយជារបស់ខ្លួនឯង ដោយមានឈ្មោះ ខ្លួនឯងនៅលើប្លង់រឹង មួយវិញទៀតធ្វើឱ្យជីវិតលោកអ្នកកាន់តែមាន លំនឹងនៅពេលដែលមានផ្ទះផ្ទាល់ខ្លួន។ ប៉ុន្តែទន្ទឹមនឹងការបង់រំលស់ផ្ទះ មិនមែនឱ្យតែលោកអ្នកគិតថាមានលុយគ្រប់គ្រាន់គឺទៅបង់នោះទេ ដូច្នេះមុនសម្រេចចិត្តបង់រំលស់ផ្ទះលោកអ្នក គួរតែឆ្លើយសំណួរទាំងនេះឱ្យចេញសិនមុនសម្រេចចិត្តបង់ ។

១. សួរខ្លួនឯងថាតើការងារឬរបរកស៊ីរបស់លោកអ្នកច្បាស់លាស់ឬនៅ?

មែនទែនទៅលោកអ្នកត្រូវដឹងថាការបង់រំលស់ផ្ទះគឺត្រូវការរយៈពេលយូរ តិចបំផុតក៏ត្រូវប្រើរយៈពេល ១០ ទៅ ១៥ឆ្នាំដែរ​។ ​​ដូច្នេះមុននឹងសម្រេចចិត្ត​ទៅបង់រំលស់ផ្ទះ​លោកអ្នកត្រូវប្រាកដ​ថាបច្ចុប្បន្ន​លោកអ្នក​​មាន​ការងារមួយឬក៏របរស៊ីមួយដែលអាចរកបាន​យូរអង្វែងឬអាចនិយាយបាន​​ថាចំណូល​នឹងនរ។ ប្រសិនបើ​លោក​​អ្នក​មិនមាន​ការងារឬប្រាក់ចំណូល​នឹងនរទេនោះនឹងធ្វើឱ្យលទ្ធភាព​នៃការបង់រំលស់ផ្ទះ​របស់​លោកអ្នក​​គឺមិនរលូននោះទេ។

២. បន្ទាប់មានរបរកស៊ីតើលោកអ្នកមានចំណូលច្បាស់លាស់ឬនៅ?

បន្ទាប់ពីលោកអ្នកមានរបរកស៊ីក៏ដូចជាការងារដែលនឹងនរចំណុចត្រូវសិក្សាពីចំណូលគឺជារឿងសំខាន់បំផុត។ ប្រសិនបើលោកអ្នកបង់រំលស់ជាមួយធនាគារគឺគេមានអ្នកប្រឹក្សាដូច្នេះគេតាមដានច្បាស់លាស់​ណាស់​​ទាក់ទងទៅនឹងចំណូលរបស់លោកអ្នក ក៏ប៉ុន្តែប្រសិនបើ​លោកអ្នកបង់រំលស់​ជាមួយនិងបុរីផ្ទាល់​ភាគច្រើនគឺគេមិនសូវខ្វល់នោះទេ។ អ៊ីចឹងលោកអ្នកត្រូវគុណ​គូរដោយខ្លួនថា តើចំណូលរបស់​លោកអ្នក​សមមាត្រ នឹងការបង់របស់លោកអ្នកដែរឬទេ។ មួយវិញទៀតលោកអ្នកមានថរិកាទំនុក​បម្រុងក្នុង​គ្រួសារ​​ដែរ​​ឬទេ?

៣.តើលោកអ្នកកំពុងតែស្ពាយបំណុលជាប់ខ្លួនឬអត់?

ទាក់ទងនឹងបញ្ហានេះ លោកអ្នកត្រូវតែច្បាស់ខ្លួនឯង ថាតើលោកអ្នកមានបំណុលជាប់ខ្លួនដែល​ឬអត់​ហើយ​​បំណុល​នោះច្រើនឬក៏តិច ប្រសិនបើបំណុលច្រើនលោកអ្នកត្រូវគិតឱ្យ​ច្បាស់ម្ដងហើយម្ដងទៀត​មុននឹងសម្រេចចិត្តបង់រំលស់។ តាមពិតទៅការជំពាក់បំណុលមិនសុទ្ធតែអាក្រក់នទេ ក៏ប៉ុន្តែ​លោកអ្នក​ត្រូវតែច្បាស់ខ្លួនឯងថាលោកអ្នកបែងចែកថរិការបៀបម៉េចប្រសិនបើលោកអ្នកជំពាក់គេផងហើយឆ្លៀតទៅបង់រំលស់ផ្ទះមួយតង់ទៀត វាអាចជារឿងលំបាក។

៤.ផែនការទិញផ្ទះនិងផែនការអនាគត

ចំណុចចុងក្រោយនេះគឺជារឿងសំខាន់មែនទែ ប៉ុន្តែមនុស្សភាគច្រើនតែងមើលរំលង មែនទែទៅការ​ទិញផ្ទះ​បង់រំលស់មិនលោកអ្នកគ្រាប់តែបង់ប្រចាំខែគឺរួចខ្លួននោះទេ ព្រោះថានៅពេលដែល​លោកអ្នក​ទិញផ្ទះទៅគឺត្រូវការចំណាយជាបន្តបន្ទាប់ជាច្រើនទៀត ទាក់ទងនឹងការជួសជុលផ្ទះ ហើយចំណាយ​លើ​​ទឹកភ្លើងជាដើម។ ទាំងអស់លោកអ្នកគិតថាវាគ្រាន់តែជាចំណុចតូចៗតែប៉ុណ្ណោះ តែនៅពេល​ចំណាយ​ជាក់ស្ដែង​គឺវាច្រើនខ្លាំង។ ចំពោះផែនការអនាគតវិញ លោកអ្នកត្រូវ​ដឹងថាលោកអ្នកមែនមាន​បន្ទុកតែរឿងបង់រំលស់ផ្ទះមួយមុខនោះទេ លោកអ្នកត្រូវតែមានកញ្ចប់មួយសម្រាប់សន្សំទុកនៅ​ពេល​មាន​ហានិភ័យ​ផ្សេងៗដែលលោកអ្នកមើលមិនឃើញ។ សរុបជារួមទាក់ទងនឹងកញ្ចប់​ថរិកាបម្រុង​ទុកគឺជារឿងសំខាន់ព្រោះថានៅពេលដែលលោកអ្នកមាន បញ្ហាអ្វីមួយដែលមើលមិនឃើញ លោកអ្នក​ត្រូវ​ចំណាយទៅលើរឿងនោះ ដូច្នេះនឹងធ្វើឱ្យមានការរាំងស្ទះក្នុងការបង់រំលស់ផ្ទះរបស់លោកអ្នក៕