Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានាំចេញ​ផល​នេសាទ​ស្រស់​ និង​កែច្នៃបាន​ជិត ២ ​ពាន់​តោនក្នុង​រយៈពេល​ ៧ ​ខែ

Admin Alynana | Aug 18, 2022
កម្ពុជានាំចេញ​ផល​នេសាទ​ស្រស់​ និង​កែច្នៃបាន​ជិត ២ ​ពាន់​តោនក្នុង​រយៈពេល​ ៧ ​ខែ
Clinic narith

(ភ្នំពេញ)៖ កម្ពុជានាំចេញ​ផល​នេសាទ​ស្រស់​ និង​កែច្នៃសម្រេចបាន​ចំនួន​ជិត ២ ​ពាន់​តោនក្នុង​រយៈពេល​ ៧ ​ខែឆ្នាំ​ ២០២២ ​នេះមានការ​ថយចុះ​ជាង ​២០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២​។​

​យោងតាម​របាយការណ៍​ពី​រដ្ឋបាល​ជលផលបាន​បង្ហាញថាផល​នេសាទ​ទឹកសាប​នៅ​រដូវវស្សាចាប់ពី​ខែមករាដល់​ខែកក្កដាឆ្នាំ​ ២០២២ ​នេះអនុវត្តបាន​ចំនួន ២៤ ៥០០ ​តោនថយចុះ​ប្រមាណ​ ៧ ៤១០​ តោន ខណៈ​ផល​នេសាទ​សមុទ្រ​វិញ​មាន​ចំនួន ៦ ៨៦០​ តោនថយចុះ​ចំនួន ​១០០​ តោន​។ នៅក្នុង​នោះដែរការនាំចេញ​ផល​នេសាទ​ស្រស់​មាន​ចំនួន​ ១៩៣៣ ​តោនថយចុះ​ ៣២៦​ តោន និង​ផល​នេសាទ​កែច្នៃ​នាំចេញ​ចំនួន​ ៤១​ តោន​។​

​លោកហាវវិសិដ្ឋអនុ​ប្រ​ធា​នរដ្ឋបាល​ជលផលនៃ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថាការនាំចេញ​ផល​នេសាទ​របស់​កម្ពុជា​ភាគច្រើនគឺជា​ត្រី​ធម្មជាតិហើយ​ការនាំចេញ​ផល​នេសាទ​កែច្នៃទៅជាត្រីងៀតត្រីឆ្អើរប្រហុកផ្អក​ជាដើម ដែល​​ត្រូវបាន​នាំចេញ​ទៅកាន់អាមេរិកនិង​បណ្តា​ប្រទេស​មួយចំនួន ​ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅដោយ​ការនាំចេញ​នេះ​នៅមាន​លក្ខណៈ​តិច​នៅឡើយ​។​

​លោក​បាន​បន្ថែមថា ការនាំចេញ​ផលិតផល​នេសាទដែល​កែច្នៃ​រួចនៅមាន​បញ្ហា​ប្រឈម​ខ្លះ ដោយសារតែ​កម្ពុជា​នៅមាន​ភាពខ្វះខាតអ្នកជំនាញ​បច្ចេកទេស​ក្នុងការ​ច្នៃ​ត្រី​សម្រាប់​នាំចេញ​នេះ ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​នានា ដែលមាន​បំណង​កែច្នៃ​ត្រី​នាំ​ចេញទៅ​ក្រៅត្រូវតែ​បណ្តុះបណ្តាល​អ្នកជំនាញ​ផ្នែក​នេះ​បន្ថែមទៀតទើប​អាច​ជំរុញ​ការងារ​នេះ​ទៅបាន​ដោយ​រលូន​។​

​លោក​បាន​បញ្ជាក់ថា​៖ «រដ្ឋបាល​ជលផល​​នៃ​ក្រសួងកសិកម្មបាន​ខិត​ចំ​ចរចា​បើក​ច្រក​ឱ្យ​វិស័យ​ឯកជន​ ដើម្បី​អាច​នាំចេញ​ផលិត​ផល​របស់ខ្លួន​ទៅ​ក្រៅប្រទេស​បាន ប៉ុន្តែ​ក្រុមហ៊ុន​ឯកជន​ក៏ត្រូវ​ចូលរួម​ឱ្យបាន​សស្រាកសស្រាំ​លើ​ការងារ​នេះដែរទើប​ការនាំចេញ​អាច​ជោគជ័យ​ទៅបាន​។ ​ដូច្នេះ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​បន្ថែម​គី ​ពិតជា​ចាំបាច់​ណាស់​»​។​

 

​លោកចៅសួស្តីអ្នកគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម​ត្រីទី​ឡាប់យ៉ា Cambodia Fresh Farm ដែលមាន​គម្រោង​នាំចេញ​ត្រី​ទី​ឡាប់យ៉ា​កែច្នៃ​ចេញទៅ​ជប៉ុន​នៅ​ចុង​ឆ្នាំនេះ​បានឱ្យដឹង​ដែរ​ថាទីផ្សារ​ត្រី​កែច្នៃមាន​តម្រូវការ​ច្រើន ប៉ុន្តែ​អ្នក​កែច្នៃ​មិនទាន់​សម្បូរបែប​នៅឡើយ ដោយសារតែ​កែច្នៃ​ភាគច្រើន​មានការ​ព្រួយបារម្ភ​រឿង​ទីផ្សារ និង​ត្រូវ​ការចំណាយ​ដើមទុន​ច្រើន​»​។

​លោក​បាន​បញ្ជាក់ថា​៖ «ការនាំចេញ​ផលិតផល​ត្រី​កែច្នៃ​ទៅ​ក្រៅប្រទេសគឺមាន​ស្តង់ដា​គុណភាព​តែមួយ​ទេ ប៉ុន្តែ​ស្តង់ដា​រសជាតិ​ខុសគ្នា ដែល​ទាមទារ​ឱ្យ​អ្នក​កែ​ច្នៃសិក្សា​ពី​ព័ត៌មាន​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់​»​។​

​ចំពោះ​គម្រោង​កែច្នៃត្រី​​ទី​ឡាប់យ៉ា​​ទៅ​ជប៉ុន​វិញត្រូវបាន​លោកចៅសួស្តីបញ្ជាក់ថាមាន​ភាពរអាក់រអួល​បន្តិចដោយសារ​អង្គការ​ UNIDO តម្រូវឱ្យ​កសិដ្ឋាន​កែលម្អ​ឡើងវិញ​តិចតួច​នូវ​រោងចក្រ​ ដែល​កែច្នៃ ​ដែល​បាន​សាងសង់​រួច ដែល​រំពឹង​អាច​នឹង​រួចរាល់​នៅក្នុង​រយៈពេល ​១ ​ខែ​ទៀត​៕