យោងតាម ព្រឹត្តិបត្រព័ត៌មានដែលចេញនៅថ្ងៃអាទិត្យ ទី ២១ ខែសីហា បានឲ្យដឹងថាភ្លៀងនៅតែបន្តធ្លាក់តាមតំបន់ភាគច្រើននៃព្រះរាជាណាចក្រកម្ពុជា ហើយការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមក៏បានបង្ហាញពីអត្រាកំណើននៃកម្ពស់ទឹកទន្លេតាមភូមិសាស្ត្រចម្បងៗនីមួយៗ។ ជាមួយគ្នា នេះដែរតំបន់តាមដងទន្លេ ស្ទឹងមួយចំនួនបាននិងកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ហើយតំបន់ខ្លះកំពង់ត្រៀមនឹងធ្វើការប្រកាសអាសន្នផងដែរ។