Alynana Media Cambodia
Icon Collap
clinic narit

៧ខែដំបូងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៧៤ម៉ឺននាក់

Media LNN | Aug 22, 2022
៧ខែដំបូងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៧៤ម៉ឺននាក់
Clinic narith

(ភ្នំពេញ)៖ ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ កើនឡើង ៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋម ន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែង ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះបានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។

ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថា «ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណជាង៧៤ម៉ឺននាក់ កើនឡើង៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ»

ដោយឡែកសម្រាប់ខេត្តសៀមរាប រយៈពេល៧ខែដើមឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង ១,២៤២,៨៥៤នាក់ កើនឡើង៨៩០%ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលក្នុងនោះទេសចរជាតិមាន ១,១៥៩,០០០នាក់ កើនឡើង៧៩៩% និងទេសចរបរទេសផ្ទៃក្នុង ៨៣,៨៥៤នាក់ កើនឡើង១៣៥២%។

ឯកឧត្ដម ថោង ខុន បានបន្តថា ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕

ប្រភព៖ ក្រសួងទេសចរណ៍