Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តួលេខទេសចរចុងសប្ដាហ៍ទី៣នៃខែសីហាមានការថមថយ៤.៧៣% ធៀបនឹងសប្តាហ៍ដោយសារ បញ្ហាអាកាសធាតុ

Media LNN | Aug 24, 2022
តួលេខទេសចរចុងសប្ដាហ៍ទី៣នៃខែសីហាមានការថមថយ៤.៧៣% ធៀបនឹងសប្តាហ៍ដោយសារ បញ្ហាអាកាសធាតុ
Clinic narith
(ភ្នំពេញ)៖ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ដោយនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២២២,៨៥៣នាក់ ក្នុងនោះភ្ញៀវជាតិ២០០,៦៤៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២២,២០៨នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ៣៣,៩៦៨នាក់
* ខេត្តព្រះសីហនុ ៣១,៨១៥នាក់
* ខេត្តកំពត ២៨,០៤០នាក់
* ខេត្តបាត់ដំបង ២០,៧៩០នាក់
* រាជធានីភ្នំពេញ ១៩,៧៩៩នាក់
* ខេត្តកណ្តាល ១៣,៩៧៥នាក់
* ខេត្តកែប ១១,៥៥៩នាក់
* ខេត្តពោធិ៍សាត់ ១០,៣៦៤នាក់
តួលេខខាងលើមានការថមថយ៤.៧៣% ធៀបនឹងសប្តាហ៍កន្លងមក។ មិនខុសពីសប្តាហ៍កន្លងមក បញ្ហាអាកាសធាតុ និងលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ យ៉ាងណាម៉ិញ ជារួមយើងសង្កេតឃើញថា កំណើនទេសចរជាតិ និងអន្តរជាតិនៅតែមានភាពវិជ្ជមាន និងប្រសើរជាងឆ្នាំមុនបើប្រៀបធៀបក្នុងអំឡុងពេលដូចគ្នានេះ។ ម្យ៉ាងវិញទេ ការថមថយចំនួនទេសចរក្នុងរដូវវស្សាដែលតែងតែមានភ្លៀងធ្លាក់បែបនេះ វាអាចចាត់ទុកជាកត្តាធម្មតា។
ប៉ុន្តែក្នុងនាមជាគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ មិនបានព្រងើយកន្តើយនឹងការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មដើម្បីបម្រើដល់វិស័យទេសចរណ៍ឡើយ បើទោះជាស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ។
បច្ចុប្បន្ន ក្រសួងទេសចរណ៍ បាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ជំរុញការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៊ីនធើរណេត១០០បង្គោល នៅតាមគោលដៅទេសចរណ៍អាទិភាព ពិសេសតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលនៅដាច់ស្រយាល។
ពិសេសជាងនេះទៅទៀត ស្ថានទូតអាមេរិកនៅភ្នំពេញ បានស្វាគមន៍លោកសមាជិកព្រឹទ្ធសភា Edward J. Markey ប្រធានអនុគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ហើយនិងសមាជិកសភាតំណាងរាស្រ្ត John Garamendi, Don Beyer, Alan Lowenthal និង​Aumua Amata Coleman Radewagen ។ គណៈប្រតិភូសភា​អាមេរិក បានជួបជាមួយមន្រ្តីរដ្ឋាភិបាល និងសមាជិក​នៃអង្គការសង្គមស៊ីវិល នៅភ្នំពេញ ដើម្បីពិភាក្សាពីបញ្ហាបម្រែបម្រួលអាកាសធាតុ សេរីភាពផ្នែកសារព័ត៌មាន ការចូលរួមផ្នែកនយោបាយ ហើយនិងសិទ្ធិការងារ​និងសិទ្ធិមនុស្ស។ ពួកលោកថែមទាំងបានធ្វើដំណើរទៅខេត្តសៀមរាប មើលបេតិកភណ្ឌវប្បធម៌​ដ៏សម្បូរបែបរបស់ខ្មែរ ដោយថែមទាំងបានទស្សនាថ្ងៃរះ​នៅប្រាសាទអង្គរទៀតផង។ ការមកធ្វើទស្សនកិច្ចដោយផ្ទាល់របស់សាខានីតិបញ្ញត្តិនៃសហរដ្ឋអាមេរិក មានសារសំខាន់ណាស់សម្រាប់​ការងារ​របស់សភាអាមេរិក។ នេះបើតាមប្រភពហ្វេសប៊ុករបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានបង្ហោះកាលពីថ្ងៃទី ១៩ ខែសីហា កន្លងទៅនេះ។
300403419_426389536188800_3088968967602266691_n
301066907_435481245279306_7062597442317979639_n