Alynana Media Cambodia
Icon Collap
clinic narit

តុលាការកំពូលម៉ាឡេស៊ី បញ្ជូនអតីតនាយករដ្ឋមន្រ្តីទៅពន្ធនាគារ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ

Admin Alynana | Aug 24, 2022
តុលាការកំពូលម៉ាឡេស៊ី បញ្ជូនអតីតនាយករដ្ឋមន្រ្តីទៅពន្ធនាគារ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ
Clinic narith

កូឡាឡាំពួរ៖ តុលាការកំពូលប្រទេសម៉ាឡេស៊ីបានបង្គាប់ឱ្យអតីតនាយករដ្ឋមន្រ្តី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ចាប់ផ្តើមអនុវត្តសាលក្រមជាប់ពន្ធនាគារ រយៈពេល ១២ឆ្នាំរបស់ខ្លួន ក្រោយពីតុលាការបានរក្សាទុកការសម្រេច ពីមុនមក ឱ្យនៅដដែល សម្រាប់ការចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។

តុលាការកំពូលម៉ាឡេស៊ី កាលពីថ្ងៃអង្គារ បានទាត់ចោលការប្តឹងឧទ្ធរណ៍របស់លោក Najib ដែលសំដៅជំទាស់នឹង ការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេ ១២ឆ្នាំ និងការពិន័យជាប្រាក់ជិត ៤៧លានដុល្លារ ជុំវិញបទចោទប្រកាន់ចំនួន ៧ករណី នៅក្នុងសំណុំរឿងដែលទាក់ទងនឹង មូលនិធិរបស់ក្រុមហ៊ុន SRC International ។

បទចោទប្រកាន់ប្រឆាំងនឹងលោក Najib ដែលធ្លាប់កាន់តំណែងជា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ គឺពាក់ព័ន្ធនឹងការផ្ទេរប្រាក់ចំនួន ៤២លានរីងហ្គីត ស្មើនឹងជាង ៩លានដុល្លារអាមេរិក ចេញពីមូលនិធិរបស់ SRC International ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ៕ ប្រភព: Reuters