យោងតាមប្រសាសន៍របស់លោក អាខម ទើមពិត្យាផៃស៊ីដ្ឋ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសថៃកាលពីថ្ងៃព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា សេដ្ឋកិច្ចថៃគឺមានភាពធន់ ហើយមានការរំពឹងទុកថា នឹងអាចមានការកើនឡើងពី ៣ ទៅ ៣.៥ ភាគរយក្នុងឆ្នាំនេះ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងបន្តការវិនិយោគដើម្បីជួយគាំទ្រដល់ការលូតលាស់ទៅមុខទៀត។
គួររំឭកផងដែរថា កាលពីដើមខែនេះ ធនាគាកណ្តាលរបស់ប្រទេសថៃបានតម្លើងអត្រាការប្រាក់របស់ខ្លួនម្តងរួចហើយ ដើម្បទប់ទល់ជាមួយនឹងអតិផរណា និងដើម្បីធានាការលូតលាស់ផ្នែកសេដ្ឋកិច្ច។ ការតម្លៃអត្រាការប្រាក់នេះ នឹងត្រូវពិនិត្យឡើងវិញម្តងទៀតនៅថ្ងៃទី ២៨ ខែកញ្ញា។
យ៉ាងណាម៉ិញ នៅថ្ងៃពុធសប្តាហ៍មុន បើយោងតាម សមាជិកមួយរូបនៃគណៈកម្មការគោលនយោបាយរូបិយប័ណ្ណរបស់ធនាគារកណ្តាល បានបង្ហាញពីការរំពឹងទុកថា សេដ្ឋកិច្ចថៃនឹងលូតលាស់បាន ៣.៦ភាគរយក្នុងឆ្នាំនេះ ហើយនឹងអាចកើន ៤.០ ភាគរយទៀតនៅឆ្នាំក្រោយ ដោយការកើនឡើងនេះ ដោយសារតែការប្រសើរឡើងវិញនូវវិស័យទេសចរណ៍ ខណៈសម្ពាធនៃអតិផរណានឹងមិនជាបញ្ហាចោទធ្ងន់ធ្ងរនោះទេ។