Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសប៉េរូទារសំណងជាង ៤ពាន់លានដុល្លារពីក្រុមហ៊ុនអេស្ប៉ាញ ជុំវិញការធ្លាយប្រេងជាង១ម៉ឺនបារ៉ែល

Admin Alynana | Aug 26, 2022
ប្រទេសប៉េរូទារសំណងជាង ៤ពាន់លានដុល្លារពីក្រុមហ៊ុនអេស្ប៉ាញ ជុំវិញការធ្លាយប្រេងជាង១ម៉ឺនបារ៉ែល
Clinic narith

ការហៀរកំពប់ប្រេងដែលប្រទេស​ប៉េ​រូហៅថា​ ​ជាគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតនៅជុំវិញក្រុងលីម៉ា​ ​នាពេលថ្មីៗនេះ​ ​គឺជាការលេចធ្លាយធុងប្រេងជាង​ ​​ ​បារ៉ែ​ ​ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​ ​ដែលបង្ក​ឱ្យ​មានបណ្តឹងរដ្ឋប្បវេណីទាមទារសំណង​ ​ពាន់លានដុល្លារ​ ​សម្រាប់ការខូចខាតបរិស្ថាន​ ​និង​ ​​,​ពាន់លានដុល្លារ​ ​សម្រាប់ផលប៉ះពាល់ដល់អ្នកស្រុក

យ៉ាងណាមិញ​ ​ក្រុមហ៊ុន​ ​Repsol​ ​បានបដិសេធការទទួលខុសត្រូវ​ ​ហើយបានលើកឡើងថា​ ​ហេតុការណ៍គឺបណ្តាលមកពីរលកមិនធម្មតាដែលបង្កើតឡើងដោយបន្ទុះភ្នំភ្លើងនៅតុង​ហ្គា ​ក៏ប៉ុន្តែក្រោយមក​ ​ក្រុមហ៊ុនបែរមកបន្ទោសនាវាដឹកប្រេងវិញ

បើតាមការ​ឱ្យ​ដឹងពីសាព័ត៌មាន​ BBC ​កាលពីថ្ងៃអង្គារ​ ​ចៅក្រម​ប៉េ​រូបាទទួលស្គាល់ពាក្យបណ្តឹងទារសំណងចំនួន​ ​​,​ពាន់លានដុល្លារនេះហើយ​ ​ដែលមានន័យថាករណីនឹងត្រូវឡើងតុលាការ

គួរបញ្ជាក់ថា​ ​បំពង់បង្ហូរប្រេងក្រោមទឹកដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន​ ​Repsol​ ​បានធ្លាយប្រេងកាលពីថ្ងៃទី​ ​ខែមករា​ ​ដែលកើតឡើងនៅពេលនាវាដឹកប្រេងមានទង់ជាតិអ៊ីតាលី​ ​ឈ្មោះ​ ​Mare​ ​Do​r​icum​ ​កំពុងផ្ទុកប្រេងនៅរោងចក្រចម្រាញ់ប្រេង​ ​La​ ​Pampilla

ទោះជាយ៉ាងណា​ ​ក្រុមហ៊ុនបានបដិសេធការទទួលខុសត្រូវចំពោះបញ្ហានេះ​ ​ដោយនិយាយថា​ ​ខ្លួនមើលឃើញការអះអាងថា​ ​«គ្មានមូលដ្ឋាន​ ​មិនអាចទទួលយកបាន​ ​និងមិនស៊ីសង្វាក់គ្នា»​ ​ខណៈអ្នកនាំពាក្យរបស់ក្រុមហ៊ុនបានប្រាប់សារព័ត៌មាន​ BBC ​យ៉ាងដូច្នេះ​ ​«យើងមិនទាន់ត្រូវបានជូនដំណឹងអំពីការទទួលយកពាក្យបណ្តឹងរបស់តុលាការទេ​ ​ហើយយើងក៏មិនដឹងពីព័ត៌មានលម្អិតនៃការទទួលយកដែរ»

ក្រុមហ៊ុនដដែលបន្តថា​ ​«យើងសូមរម្លឹកឡើងវិញ​ ​មូលហេតុនៅតែស្ថិតក្រោមការស៊ើបអង្កេត​ ​ប៉ុន្តែការរកឃើញបឋមបង្ហាញថា​ ​ករណីត្រូវបានបង្កឡើងដោយសារនាវា​ ​Mare​ ​Do​r​icum​ ​មិនអាចគ្រប់គ្រងបាន​ ​ខណៈពេលនាវាកំពុងផ្ទុកប្រេងឆៅនៅស្ថានីយ»
បើតាមអ្នកនាំពាក្យរូបនេះ​ ​ក្រុមហ៊ុន​ ​Repsol​ ​កំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ក្នុងការកំចាត់​ ​​ម្អា​​ ​និងជួសជុលឆ្នេរសមុទ្រ​ ​ជួយសហគមន៍ក្នុងតំបន់​ ​ក៏ដូច្នេះសង្គ្រោះសត្វដែលរងផលប៉ះពាល់