Alynana Media Cambodia
Icon Collap
clinic narit

រកឃើញពពុះសណ្តែកមានសារធាតុគីមីបូរ៉ាក់ និងទំនិញមិនមានអនុលោមភាពប្រមាណ ១៤០គីឡូក្រាម

Media LNN | Aug 26, 2022
រកឃើញពពុះសណ្តែកមានសារធាតុគីមីបូរ៉ាក់ និងទំនិញមិនមានអនុលោមភាពប្រមាណ ១៤០គីឡូក្រាម
Clinic narith
នៅថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០២២ តាមរយៈយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់មន្ត្រីអធិការកិច្ចម្ហូបអាហារ ប្រចាំសាខា ក.ប.ប. ខេត្តកំពត តាកែវ បាត់ដំបង ស្វាយរៀង កោះកុង និងខេត្តព្រះសីហនុ ត្រួតពិនិត្យនៅតាមបណ្តាទីផ្សារសំខាន់ៗ រួមមានម៉ាត ផ្សារ ផ្ទះ/ដេប៉ូលក់ទំនិញនានា ដែលក្នុងនោះមន្ត្រីយើងបានធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់នានាលើទំនិញហូបចុកស្រស់/ក្រៀម ជាលទ្ធផល បានរកឃើញ ទំនិញពពុះសណ្តែក មានដាក់សារធាតុ«បូរ៉ាក់»ចំនួន ១១.៥០គ.ក ព្រមទាំងបានរកឃើញ និងដកហូតនូវទំនិញហូបចុក/ប្រើប្រាស់ចម្រុះ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មិនអនុលោមតាមបទដ្ឋានព័ត៌មាន សរុបចំនួន ១២៩.៩គ.ក ដោយយកមករក្សាទុករង់ចាំនីតិវិធីកម្ទេចចោលនាពេលសមស្រប។
ចំពោះអាជីវករ ដែលមានចេតនាដាក់តាំងលក់ទំនិញមិនមានអនុលោមភាព ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ត្រូវបានមន្ត្រីយើងធ្វើការពិន័យអន្តរការណ៍ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីជាការអប់រំ កុំឱ្យបន្តប្រព្រឹត្តខុសតទៅទៀត។
 
301984558_441665384669946_4849645294163763618_n301496995_441664871336664_7846604175173528088_n301659799_441665274669957_5773479424903577780_n301662205_441665194669965_4067426343973602214_n