Alynana Media Cambodia
Icon Collap
clinic narit

ដុល្លារឡើងថ្លៃ ខណៈលុយអឺរ៉ូធ្លាក់ចុះ

Media LNN | Aug 26, 2022
ដុល្លារឡើងថ្លៃ ខណៈលុយអឺរ៉ូធ្លាក់ចុះ
Clinic narith

តាំងពីដើមសប្តាហ៍នេះ តម្លៃលុយដុល្លារអាមេរិកចាប់ផ្តើមឡើងមកវិញ ធ្វើឲ្យលុយអឺរ៉ូមានការធ្លាក់ចុះ។ ស្របពេលនេះដែរ អ្នកវិនិយោគភាគច្រើនមានការរអាលចំពោះគម្រោងតម្លើងអត្រាការប្រាក់របស់អាមេរិក និងអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាអតិផរណាក្នុងប្រទេសរៀងៗខ្លួន ហើយស្ថានការណ៍នេះនឹងអាចនាំឲ្យសេដ្ឋកិច្ចពិភពលោកចុះទន់ខ្សោយ។

ផ្ទុយពីកញ្ចប់រូបិយបណ្ណអន្តរជាតិ លុយដុល្លារអាមេរិកបានកើនឡើង ០.៨ភាគរយ។ ការកើនឡើងនៃតម្លៃរូបិយបណ្ណអាមេរិកគឺដោយសារតែគម្រោងនៃការតម្លៃអត្រាការប្រាក់របស់ប្រទេសមហាអំណាចមួយនេះដើម្បីទប់ទល់នឹងបញ្ហាអតិផរណារបស់ខ្លួន។ ហើយពេលនេះ មន្ត្រីខាង សហព័ន្ធបម្រុង Federal Reserve របស់អាមេរិកកំពុងជំរុញពន្លឿនការសម្រេចចិត្តរបស់ក្រុមធនាគារកណ្តាលលើការដំឡើងការប្រាក់នេះ។

ចំណែកលុយអឺរ៉ូបានចាប់ផ្តើមធ្លាក់បន្ទាប់ពីរុស្សីបានប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ហ្គាសរយៈពេល៣ថ្ងៃដល់អឺរ៉ុបតាមរយៈបំពង់ Nord Stream នៅចុងខែនេះ។ អ្នកវិនិយោគមានការព្រួយបារម្ភថា ការផ្អាកនេះនឹងអាចនាំឲ្យមានវិបត្តិខ្វះខាតថាមពល ដែលនឹងដាក់បន្ទុកបន្ថែមលើរូបិយបណ្ណរួមក្នុងប៉ុន្មានខែនេះ។

ប្រភព៖ ស៊ីអិនអេ

ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ