ឈីកាហ្គោ៖ អ្នកវិទ្យាសាស្ត្រនៅអេស្ប៉ាញបានដោះស្រាយចំនោទនៃជីវិតមិនចេះចាស់របស់ ជំពុលទឹក ឬ ខ្ញែសមុទ្រ (Jellyfish) ជាប្រភេទភាវៈមួយដែលអាចមានសមត្ថភាពត្រលប់មកដំណាក់កាលក្មេង ឬ ជំទង់មកវិញ។ សង្ឃឹមនៃការរកឃើញនៃអាថ៌កំបាំងអាយុវែងរបស់ពួកសត្វ ខ្ញែសមុទ្រជំពូកនេះ គឺអាចផ្តល់ជាគន្លឹះសម្រាប់ជីវិតមនុស្សដែរ។
នៅក្នុងការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមនេះដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី ២៩ ស្តីពីការសិក្សានៃសាកលវិទ្យាល័យ អូវីឌូ ដែលបានសិក្សាពីទំនាក់ទំនងហ្សែនរបស់ ក្រុមសត្វ ខ្ញែសមុទ្រ ពូជ Turritopsis Dohrnii ដែលជាពូជខ្ញែសមុទ្រដែលអាចត្រលប់មកដំណាក់កាលពេញវ័យ ឬ ក្មេងជំទង់មកវិញបន្ទាប់ពីការរួមសង្វាស ឬ ការរួមភេទ។
មិនខុសពីពូជ ខ្ញែសមុទ្រ ក្រុមផ្សេងដែរ, ពូជ Turritopsis Dohrnii នេះក៏ត្រូវឆ្លងកាត់២ដំណាក់កាលនៃវដ្តជីវិតរបស់ខ្លួន។ ទីមួយនៅពេលមិនទាន់ពេញវ័យអាចរួមភេទបាន ពូកគេរស់នៅផ្ទៃខាងលើនៃសមុទ្រ នេះជាវិធីសាស្ត្រដែលពួកគេអាចរស់រានបាននៅពេលដែលខ្វះអាហារ។ នៅពេលដែលពេលវេលាសមរម្យមកដល់ សត្វខ្ញែទាំងនេះចាប់ផ្តើមការបន្តពូជ។
បើទោះជាសត្វខ្ញែសមុទ្រភាគច្រើនមានសមត្ថភាពពិសេសក្នុងការត្រលប់មកក្មេងវិញក៏ដោយ ក៏ប៉ុន្តែ ខ្ញែសមុទ្រ ភាគច្រើនបាត់លទ្ធភាពពិសេសនៅពេលដល់ពេលពេញវ័យអាចបន្តពូជបាន លើកលែងតែ ពូជ Turritopsis Dohrnii នេះដែលមានលទ្ធភាពត្រលប់មកប្រែជាខ្មែរវិញនៅពេលបន្តពូជហើយ។
ប្រភព៖ ស៊ីអិនអេ
ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ