Alynana Media Cambodia
Icon Collap
clinic narit

តម្លៃប្រេងម៉ាស៊ូត បន្តឡើងថ្លៃ! ស្របពេលតម្លៃលក់រាយប្រេងសាំងហាក់នៅដដែល

Admin Alynana | Sep 01, 2022
តម្លៃប្រេងម៉ាស៊ូត បន្តឡើងថ្លៃ! ស្របពេលតម្លៃលក់រាយប្រេងសាំងហាក់នៅដដែល
Clinic narith

ភ្នំពេញ៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ យោងប្រកាសអន្តរក្រសួងលេខ០៨៣ពណ. អវឯប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា

យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា - យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៩៦៧រៀល/លីត សម្រាប់សាំងធម្មតា EA92 និង ៥.៧៦៧រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែកញ្ញា ឆ្នាំ២០២២ នឹងចុះមក៤,៧០០រៀល/លីត្រ សម្រាប់ សាំងធម្មតា EA92 និង៥.៥០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm។

ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម៖

2022-09-01 10.33.202022-09-01 10.33.31