ម៉ាឌ្រីដ,អេស្ប៉ាញ៖ ក្មេងស្រីអាយុជិត២ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយត្រូវដុំទឹកកកធំធ្លាក់ត្រូវក្បាល ក្នុងហេតុការណ៍ព្យុះទឹកកក នេះបើតាមសម្តីរបស់អាជ្ញាធរកាលពីថ្ងៃពុធ។ នៅទីក្រុង Girona ស្ថិតនៅ នៅភាគខាងកើតឆៀងខាងជើងប្រទេសអេស្ប៉ាញ មានព្យុះដុំទឹកកកដ៏ខ្លាំងមួយបានធ្លាក់កាលពីថ្ងៃអង្គារ រយៈពេលប្រែហែល១០នាទី។ ទោះបីជា ព្យុះដុំទឹកកកនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវាបានបង្កគ្រោះថ្នាក់ដល់មនុស្សប្រហែល ៥០ នាក់ បានរងរបួស និងក្មេងស្រីម្នាក់បានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។ ដុំទឹកកកនោះ មានទំហំធំៗប្រហែលប៉ុនកណ្តាប់ដៃ និងដល់ ១០ សង់ទីម៉ែត្រ។
ក្នុងរយៈពេលប្រហែល ២ ទសវត្សរ៍ ព្យុះដុំទឹកកកខ្លាំងដូចនេះ គឺជាហេតុការណ៍ដែលមិនធ្លាប់កើតមាននោះទេ នេះបើតាមសម្តីខាងឧតុនិយម។
ប្រភព៖ ស៊ីអិនអិន
ដោយ៖ សូរីយ៉ាភ័ណ្ឌ