Alynana Media Cambodia
Icon Collap
clinic narit

ខេត្តព្រះវិហារ ជាខេត្តផលិតកសិផលសរីរាង្គ ដែលកំពុងនាំចេញទៅទីផ្សារអ៊ឺរ៉ុប កាណាដា និងអាមេរិក។

Media LNN | Sep 01, 2022
ខេត្តព្រះវិហារ ជាខេត្តផលិតកសិផលសរីរាង្គ ដែលកំពុងនាំចេញទៅទីផ្សារអ៊ឺរ៉ុប កាណាដា និងអាមេរិក។
Clinic narith
យោងតាមហ្វេសប៊ុករបស់ ឯ.ឧ គីម​ រីទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា សហគមន៍កសិកម្មចំនួន២១ ក្នុងខេត្តព្រះវិហារ បានបន្ដចុះកិច្ចសន្យាទិញលក់ស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ ជាមួយក្រុមហ៊ុនចំនួន០២ លើចំនួនប្រមាណជាង ៦៦,០០០តោនទៀត ក្នុងឆ្នាំ២០២២នេះ។
ក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា AMRU Rice Cambodia និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា CACC បានបន្ដចុះកិច្ចព្រមព្រៀងស្ដីពីការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងការផលិត ផ្គត់ផ្គង់ស្រូវ និងដំឡូងមីសរីរាង្គ ជាមួយក្រុមផលិត សហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ លើបរិមាណប្រមាណ ៦៦,០០០តោន សម្រាប់រដូវកាលឆ្នាំ២០២២នេះ ដែលក្នុងនោះក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ចុះកុងត្រាបញ្ជាទិញស្រូវសរីរាង្គ លើបរិមាណ ១១,០០០តោន ពីសហគមន៍ចំនួន២១ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចព្រមព្រៀងបញ្ជាទិញដំឡូងមីសរីរាង្គ លើបរិមាណ ៥៥,០០០តោន ពីសហគមន៍ចំនួន១០ ក្នុងចំណោមសហគមន៍ទាំង២១ខាងលើ។
 
កិច្ចព្រមព្រៀងនេះប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ក្រោមកិច្ចសហការ និងជួយជ្រោមជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មន្ទីរពាណិជ្ជកម្មខេត្ត អង្គការដៃគូរ ព្រមទាំងសហភាពសហគមន៍ព្រះវិហារមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:ភិបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក គឹមសាន្ដ អភិបាលរងខេត្ត លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក ផាន់ សំអាង ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា អង្គការដៃគូរអភិវឌ្ឍន៍ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ទាំង២១​ និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។
301640598_815448593156283_4713117530319688148_n302082885_815448566489619_2433517154495626387_n (1)301476160_815448536489622_5589693552218233015_n