Alynana Media Cambodia
Icon Collap
clinic narit

តើឥទ្ធិពលនៃការកើនឡើងនូវអត្រាប្ដូរប្រាក់ដុល្លារអាមេរិក អាចជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាដែរឬទេ?

Admin Alynana | Sep 02, 2022
តើឥទ្ធិពលនៃការកើនឡើងនូវអត្រាប្ដូរប្រាក់ដុល្លារអាមេរិក អាចជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាដែរឬទេ?
Clinic narith

   ថ្មីៗនេះប្រាក់ដុល្លារអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្រោយពេលប្រធានធនាគារកណ្ដាលអាមេរិកបានបង្ហើបអំពីផែនការបង្កើនអត្រាការប្រាក់នៅក្នុងរយៈពេលវែង ដើម្បីទប់ទល់អតិផរណា។ បញ្ហាប្រាក់ដុល្លារឡើងថ្លៃនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារពិភពលោកផងដែរ។ ហើយសម្រាប់កម្ពុជាវិញ បើបើមើលលើអត្រាប្ដូរប្រាក់ផ្លូវការ ដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី០១ ខែកញ្ញាបានឲ្យដឹងថា ប្រាក់ដុល្លារអាមេរិក១ដុល្លារ អាចប្ដូរបានប្រាក់ប្រាក់រៀលដល់ទៅ ៤ ១១៦រៀលឯណោះ។
12-Bottom-1

តើចំពោះកម្ពុជាអាចនឹងរងឥទ្ធិពលពីបញ្ហានេះដែរ ឬទេ?

បើតាមក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងអ្នកជំនួញៗធំៗនៅកម្ពុជាអះអាងថា បញ្ហាប្រាក់ដុល្លារឡើងថ្លៃនេះ មិនមានបញ្ហាចោទធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជានោះឡើយ ដ្បិតថា កន្លងមកធនាគារជាតិនៃកម្ពុជាមានគោនយោបាយហិរញ្ញវត្ថុដ៏សម្រាប់គ្រប់គ្រងលើបញ្ហានេះ។

ប្រាក់ដុល្លារអាមេរិកត្រូវបានគេមើលឃើញថា បានហក់ឡើងខ្ពស់មិនធ្លាប់មាននៅពេលថ្មីៗនេះ ក្រោយពីប្រធានធនាគារកណ្ដាលអាមេរិក បានលើកឡើងពីផែនការរក្សាការបង្កើនអត្រាការប្រាក់ក្នុងរយៈពេលវែង ដើម្បីទប់ទល់នឹងអតិរផណា ចំពេលដែលរូបិយបណ្ណអន្តរជាតិធំៗផ្សេងៗទៀតក៏កំពុងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។
the_national_bank_hopes_the_auction_will_reinforce_the_purchasing_power_of_the_cambodian_riel._heng_chivoan

យ៉ាងណាមិញ សម្រាប់កម្ពុជា បើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០២២ ស្ដីពីអត្រាប្ដូរប្រាក់ផ្លូវការ ប្រចាំថ្ងៃទី០១ ខែកញ្ញា បានបង្ហាញថា បច្ចប្បន្ន អត្រាប្ដូរប្រាក់ បានកើនខ្ពស់រហូត ១ដុល្លារអាមេរិក ស្មើនឹង ៤ ១១៦រៀលឯណោះ។

ជុំវិញនឹងបញ្ហាប្រាក់ដុល្លារឡើងថ្លៃនាពេលថ្មីៗនេះដែរ លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកើនឡើងនៃអត្រាប្ដូរប្រាក់នាពេលថ្មីៗនេះ មិនបានក្លាយជាបញ្ហាធ្ងន់ធ្ងរឡើយសម្រាប់សេដ្ឋកិច្ចកម្ពុជានោះទេ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះ ក៏បានពន្យល់ដែរថា រាល់ដំណើរការផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជា ការដោះដូរទំនិញ ជាមួយបណ្ដាដៃគូពាណិជ្ជកម្ម សុទ្ធតែមានការប្រើប្រាស់នូវក្រដាសប្រាក់ដុល្លារច្រើន ជាងការប្រើប្រាស់ប្រាក់រៀល។ លោក ង៉ែត ជូ ក៏បានសង្កត់ធ្ងន់ទៀតថា កន្លងមក ធនាគារជាតិនៃកម្ពុជា តែងតែមានវិធានការចាំបាច់ ដើម្បីទប់ស្កាត់លើបញ្ហានេះ និងរក្សាបាននូវអត្រាប្ដូរប្រាក់មួយដែលមានស្ថិរភាព។

ជាមួយគ្នានោះ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញម្នាក់នៅក្នុងវិស័យកសិកម្ម ក៏បានគូសបញ្ជាក់ថា ជាធម្មតានៅពេលអត្រាប្ដូរប្រាក់កើនឡើង វាក៏អាចជិះឥទ្ធិពលខ្លះដែរ សម្រាប់សេដ្ឋកិច្ចជាសាកល ក៏ប៉ុន្តែ សម្រាប់កម្ពុជា ហាក់មិនសូវប៉ះពាល់ខ្លាំងនោះទេ។ លោកបានអះអាងទៀតថា បច្ចុប្បន្ន នៅកម្ពុជា សន្ទុះនៃការធ្វើប្រតិបត្តិការ និងចរាចរណ៍រូបិយវត្ថុបរទេស នៅលើទីផ្សារ ប្រៀបនឹងប្រាក់រៀល មានសន្ទុះប្រហាក់ប្រហែលគ្នា ដូច្នេះ ការកើនឡើងនៃអត្រាប្ដូរប្រាក់ មិនបានធ្វើឲ្យប៉ះពាល់ឡើយដល់សេដ្ឋកិច្ចកម្ពុជា ហើយប្រសិនណាមានផលប៉ះពាល់ អាចនឹងប៉ះពាល់តិចតួច ប៉ុណ្ណោះ។
cambodian-currency

សូមបញ្ជាក់ថា ដើម្បីធ្វើឲ្យអត្រាប្ដូរប្រាក់មានស្ថិរភាពល្អប្រសើរ នៅឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានលក់បញ្ចេញប្រាក់ដុល្លារ ចំនួន៦៣លានដុល្លារ ខណៈនៅឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានលក់ប្រាក់ដុល្លារសុទ្ធចំនួន ៥៥៤លានដុល្លារ។ ដោយឡែក នៅរយៈពេល៧ខែ ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា មិនបានលក់ប្រាក់ដុល្លារ ទៅដល់ទីផ្សារទេ ដោយសារការប្រើប្រាស់ឧបកណ៍នយោបាយរូបិយវត្ថុផ្សេងៗ បានជួយគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់ ដែលធ្វើឲ្យអត្រាប្ដូរប្រាក់មានស្ថិរភាពល្អ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕