ភ្នំពេញៈ មាត្រា43គ្រប់ប័ណ្ណបេីកបរត្រូវមានពិន្ទសរុបចំនួន12ពិន្ទុ ហើយ
ចំនួនពិន្ទុត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មេីសចរាចរណ៍ដូចខាងក្រោម៖
ក៖ ត្រូវកាត់បន្ថយ 1ពិន្ទុ ចំនួន6ចំណុច
1_មិនពាក់ខ្សែក្រវ៉ាត់ឫមួកសុវត្ថិភាព
2_ប្រេីភ្លេីងហ្វានៅពេលជួបយានមកពីទិសផ្ទុយ
3_ជាន់គំនួសបង្ហូតកណ្ដាលទ្រូងផ្លូវ
4_លេីសល្បឿនកំណត់ចាប់ពី1-19គីឡូម៉ែត្រ|ម៉ោង។
5_បើកពេលយប់ដោយគ្មានភ្លេីងគ្រប់គ្រាន់។
6_ផ្ទុកមនុស្សលេីសកំណត់។
ខ៖ ត្រូវកាត់បន្ថយ 2ពិន្ទុ មានចំនួន17ចំនុច
1_ហួសល្បឿនកំណត់ចាប់ពី20-29គីឡូម៉ែត្រ|ម៉ោង។
2_បេីកបរបង្កេីនល្បឿននៅពេលគេកំពុងជែងខ្លួន។
3_បត់ឆ្វេងស្ដាំមិនបានត្រឹមត្រូវ។
4_បត់ត្រឡប់ក្រោយនៅកន្លែងហាមបត់។
5_មិនគោរពលក្ខខណ្ឌនៃប័ណ្ណបេីកបរ។
6_បត់ឆ្វេងស្ដាំឫឈប់មិនបានអោយសញ្ញាជាដំណឹង។
7_ជែង ឫជៀសមិនបានត្រឹមត្រូវ។
8_គ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ បង្កគ្រោះថ្នាក់។
9_ធ្វេសប្រហែស រំខានដល់អ្នកប្រេីប្រាស់ផ្លូវដទៃទៀត។
10_មិនអោយសញ្ញាជាដំណឹងត្រឹមត្រូវពេលចេញដំណេីរ។
11_យានយន្តមានលក្ខណះបច្ចេកទេសមិនត្រឹមត្រូវ។
12_ផ្ទុកទំនិញមិនបានត្រឹមត្រូវ។
13_ចតយានយន្តនៅលេីគំនូសថ្មេីជេីងឆ្លងកាត់។
14_ឈប់រឺចតនៅលេីគំនូសតម្រឹមទ្រូងផ្លូវ។
15_ដាក់កុមារអាយុក្រោម10ឆ្នាំ អង្គុយនៅកៅអីខាងមុខ។
16_មិនបានដាក់កុមារអាយុក្រោម5ឆ្នាំអោយអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយរឺដេកក្នុងរថយន្ត។
17_គេចពីមន្ត្រីនគរបាលចរាចរណ៍ដែលត្រូវការត្រួតពិនិត្យ។
គ៖ កាត់ 3ពិន្ទុ មាន12ចុះណុច
1_ឈប់ រឺចតនៅកន្លែងមានគ្រោះថ្នាក់។
2_ជែងដែលប្រកបដោយគ្រោះថ្នាក់។
3_បេីកបរជែងគ្នានៅកន្លែងហាមឃាត់។
4_ប្ដូរទិសគ្មានអោយសញ្ញាជាដំណឹង។
5_បេីកបរឆ្លងកាត់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ។
6_ហួសល្បឿនកំណត់ចាប់ពី30ដល់39គីឡូម៉ែត្រ|ម៉ោង។
7_បេីកបរក្នុងពេលមានអាត្រាជាតិស្រវឹងចាប់ពី0;25ដល់0,39មីលីក្រាមក្នុងមួយលីត្រឈាម។
8_បេីកបរប្រណាំងគ្នាដោយគ្មានការអនុញ្ញាតិ។
9_កំហុសការឈប់រឺការមិនផ្ដល់សិទ្ធអាទិភាពនៅកន្លែងថ្មេីជេីងឆ្លងកាត់។
10_មិនគោរពភ្លេីងសញ្ញាពណ៌ក្រហម។
11_មិនគោរពផ្លាកសញ្ញាឈប់ឫសញ្ញាអាទិភាព។
12_មិនគោរពសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍។
ង៖ ត្រូវកាត់ 4ពិន្ទុ មាន8ចំណុច
1_បេីកហួសល្បឿនចាប់ពី40ដល់49គីឡូម៉ែត្រ|ម៉ោង។
2_បេីកបរមិនគោរពសិទ្ធអាទីភាពនៅត្រង់ផ្លូវប្រសព្វ។
3_បេីកបរទន្ទឹមគ្នា។
4_ធ្វេីអោយស្ទះចរាចរណ៍។
5_មិនបានផ្ដល់សិទ្ធអាទិភាពអោយយានមកពីទិសផ្ទុយ។
6_ទំនិញធ្លាក់ពីលេីយានពេលកំពុងបេីកបរ។
7_បេីកបញ្ច្រាសទិសចរាចរណ៍
8_បេីកបរបង្ហោះរេចុះឡេីងឆាបរឺគៀរ។
ង៖ កាត់ 6ពិន្ទុ មាន8ចំណុច
1_ហួសល្បឿនកំណត់ចាប់ពី50គីឡូម៉ែត្រ|ម៉ោងឡេីងទៅ។
2_អាត្រាជាតិស្រវុឹងចាប់ពី0,40មីលីក្រាមក្នុងមួយលីត្រខ្យល់រឺចាប់ពី0,80ក្រាមក្នុងមួយលីត្រឈាមឡេីងទៅ។
3_រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍
4_ប្រេីប្រាស់ផ្លាកលេខនិងប័ណ្ណសំគាល់យានក្លែងក្លាយ។
5_ល្មេីសច្បាប់ចរាចរណ៍ហេីយបង្កអោយមានរបួសដល់អ្នកដទៃដោយអចេតនាហេីយបណ្ដាលអោយរងគ្រោះអសមត្ថភាពធ្វេីការងារក្នុងរយះពេលស្មេីរឺលេីសពី8ថ្ងៃគិតចាប់ពីថ្ងៃកេីតហេតុ រឺស្លាប់។
6_កំហុសមិនរាងចាលនៃការប្រេីប្រាស់ប័ណ្ណបេីកបរហួសសុពលភាព រឺមិនត្រឹមត្រូវតាមប្រភេទយាន។
7_បដិសធមិនអោយធ្វេីតេសជាតិអាល់កុលឫសារជាតិញៀន។
8_ផ្ទុកមនុស្សលេីទំនិញ។
ក្នុងករណីប្រព្រឹត្តបទល្មេីសម្ដង ការកាត់ពិន្ទុមិនត្រូវអោយលេីសពី8ពិន្ទុឡើយ។