Alynana Media Cambodia
Icon Collap
clinic narit

សភាពាណិជ្ជកម្មអឺរ៉ុបជំរុញ​ឱ្យ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ

Media LNN | Sep 06, 2022
សភាពាណិជ្ជកម្មអឺរ៉ុបជំរុញ​ឱ្យ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ
Clinic narith

 

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំនៅ​កម្ពុជា ​(EuroCham) ជំរុញ​ឱ្យ​វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា​ជ្រើសរើស​​ ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដក​ថ្លៃ​អានុភាព​ (Capacity Charge) លើ​ការប្រើប្រាស់​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ និង​ការទទួល​យក​ថាមពល​កកើត​ឡើងវិញ​ឱ្យ​បាន​ពេញលេញ​។

នៅក្នុង​ឯកសារ​គោលជំហរ​របស់​ខ្លួន​ស្តីពី​ថាមពល​កកើត​ឡើងវិញ​នៅ​កម្ពុជា ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២ ខែកញ្ញា EuroCham បានឱ្យ​ដឹងថា ការធានា​សុវត្ថិភាព​ថាមពល​ដែល​អាច​ទុកចិត្តបាន​តម្លៃ​សមរម្យ និង​ការធ្វើឱ្យ​ប្រសើរ​ឡើង គឺជា​អាទិភាព​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ដូច​មាន​ចែង​ក្នុង​ផែនការ​អភិវឌ្ឍន៍​ថាមពល​ (PDP)​ ឆ្នាំ​ ២០៤០​។

ទោះជា​យ៉ាងណា​ក្រុមហ៊ុន​អន្តរជាតិ និង​អ្នកវិនិយោគ​ក្នុង​ផលិតកម្ម​ដែលមាន​គុណភាព​ខ្ពស់ ហើយ​មាន​គោលដៅ​កម្រិត​អត្រា​កាបូន និង​ក្រុម​វិនិយោគទុន​ដែល​ពិចារណា​ការវិនិយោគ​ទៅក្នុង​ផលិតកម្ម​ប្រកប​ដោយ​និរន្តរភាព​ការប្រើប្រាស់​ថាមពល គឺជា​កត្តា​សំខាន់​បំផុត​សម្រាប់​ការវិនិយោគ​របស់​ពួកគេ​។

បើយោងតាម ប្រធាន EuroCham បានឱ្យ​ដឹង​ថា ការប្រើប្រាស់​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​ដែល​ជំរុញ​ដោយ​រដ្ឋាភិបាល​កម្ពុជា​នឹង​ក្លាយជា​ជំហាន​ល្អ​ឆ្ពោះ​ទៅរក​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ផលិតកម្ម ព្រមទាំង​ធ្វើឱ្យ​រូបភាព​ប្រទេស​មាន​ពណ៌​បៃតង និង​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​។គោលការណ៍​នេះ​នឹង​ជំរុញ​កម្ពុជា​ក្លាយជា​គោលដៅ​វិនិយោគ ព្រោះ​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ អាច​ត្រូវបាន​គាំទ្រ​ជា​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ច្បាប់​វិនិយោគ​ថ្មី ដូច្នេះ​វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​ថាមពល​ស្អាត​ឱ្យ​ចូលមក​វិនិយោគ​នៅទីនេះ​

ម្យ៉ាងវិញទៀត គោលការណ៍ទាំង​នេះ គឺ​ដើម្បីជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ទាក់ទង​នឹង​ការផលិត​ពណ៌​បៃតង ហើយ​អ្នក​ទិញ​ភាគច្រើន​ក៏មាន​គោលការណ៍ និង​ការប្តេជ្ញាចិត្ត​ ដើម្បី​បំពេញ​តាម​គោលដៅ​ថាមពល​កកើត​ឡើងវិញ​របស់​ពួកគេ​។ ការការពារ​បរិស្ថាន​បាន​ក្លាយ​ជា​បញ្ហា​សំខាន់​ណាស់​៕

18f1a-1c05f7-img_8835 - Copy