សេអ៊ូល៖ បើតាមប្រសាសន៍របស់អាជ្ញាធរកាលពីថ្ងៃពុធ ទី០៧ ខែកញ្ញា (ម្សិលម៉ិញ) បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០ នាក់ បន្ទាប់ពីព្យុះភ្លៀងបានបោកបក់នៅតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ។
នេះជាខ្យល់ព្យុះដ៏ខ្លាំងក្លាមួយដែលមិនដែលមានសម្រាប់ប្រទេសកូរ៉េក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ វាបានធ្វើឲ្យជនលិចផ្លូវ និងអគារជាច្រើន។
ព្យុះហ៊ីនណាមន័រ នេះ បានបង្ខំឲ្យមនុស្សជាង ៤៧០០ នាក់ចេញពីលំនៅដ្ឋានរបស់ខ្លួន ហើយវាបានបំផ្លាញផ្ទះសម្បែង និងអគារជាង ១២,០០០ កន្លែង។
ផ្ទះជិត ៩០,០០០ ខ្នងនៅទូទាំងប្រទេសត្រូវបានកាត់ផ្តាច់ថាមពលអគ្គិសនីដោយសារតែឥទ្ធិពលខ្យល់ព្យុះ ប៉ុន្តែតំបន់ភាគច្រើនត្រូវបានតភ្ជាប់ការផ្គត់ផ្គង់ថាមពលឡើងវិញនៅព្រឹកថ្ងៃពុធ។
មុនពេលដែលព្យុះទីហ្វុង បានធ្វើឲ្យមានការបាក់ស្រុតដីនោះ សាលារៀនរៀនជាង ៦០០ កន្លែង ទូទាំងប្រទេសបានបញ្ជាឲ្យបិទដើម្បីការការពារទុកជាមុន ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសបានលុបចោល ជើងហោះហើរក្នុងស្រុកប្រហែល ២៥០ ខ្សែ៕