ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជំទាវ នៅថ្ងៃទី៨ខែកញ្ញា បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញធ្វើដំណើរទស្សនកិច្ចផ្លូវការ ដើម្បីចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ទីផ្សារណាត់ទេស ចរណ៍អន្តរជាតិ (ITE)លើកទី១៦នៅទីក្រុងហូជីមិញពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២ដែលមានប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែររៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូច ជាបើកទីផ្សារទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
នាឱកាសនោះ ឯកឧត្ដមឃួង ស្រេង ក៏បានជួបសម្តែងការគួរសមចំពោះ ឯកឧត្ដម PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញផងដែរ។ ឯកឧត្ដម PHAN VANMAI បានបង្ហាញនូវទឹកចិត្តស្និទ្ធ ស្នាលនិងស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ ចំពោះ ឯកឧត្ដមឃួង ស្រេង និងប្រតិភូដែលបានមកបំពេញទស្សនកិច្ចនាពេលនេះ នៅទីក្រុងហូជីមិញចំពេលនៃការបើកសម្ពោធពិព័រណ៍ ផ្សារណាត់ទេសចរណ៍អន្តរជាតិ(ITE)លើកទី១៦សំដៅរួមចំណែកទាក់ទាញភ្ញៀវទេសចរ និងជំរុញទីផ្សារទេសចរណ៍ដំណើរការល្អប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ.១៩។ ឯកឧត្ដមPHAN VAN MAI ក៏បានជំរុញឱ្យមានការកើនឡើងបន្ថែមទៀតរវាងទីក្រុងទាំង២ហូជីមិញ-ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម, វិនិយោគ,ទេសចរណ៍,សុខាភិបាល អប់រំជាដើម និងជាប់ជា ប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ព័ន្ធភាព។ ជាមួយគ្នានោះដែរ ឯកឧត្តមឃួង ស្រេង បានឯកភាពតាមការលើកឡើងរបសឯកឧត្ដម PHAN VAN MAI ទៅលើការផ្តល់ឱកាសដល់អ្នកវិនិយោគនៃទីក្រុងទាំង២តាមរយ:ការលើកទឹកចិត្ត និងផ្សព្វ ផ្សាយពីច្បាប់វិនិយោគដើម្បីឱ្យអ្នកវិនិយោគ បានយល់កាន់តែច្បាស់គោលបំណងវិនិយោគរវាងទីក្រុងទាំង២។ ឯកឧត្ដមអភិបាលក៏បានអបអរសាទរផងដែរចំពោះការលើកឡើងរបស់ឯកឧត្ដម PHAN VAN MAI លើការពង្រឹងគុណភាពសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យ ជោរៃភ្នំពេញឱ្យកាន់តែល្អប្រ សើរឡើងក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសថែមទៀតដើម្បីកាត់ បន្ថយចំណាយក្នុងការទៅព្យាបាលនៅក្រៅប្រទេស។
ភាគីវៀតណាម បានលើក ឡើងពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញមកជួយព្យាបាលជំងឺនៅមន្ទីរពេទ្យជោរៃ ឬ ទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាលនៅវៀតណាមផងដែរ៕