Alynana Media Cambodia
Icon Collap
clinic narit

សម្តេច ស ខេង បានចាត់ទុកថា ៖ ករណីជួញដូរមនុស្សកើតមានឡើង នៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ គឺមានអង្គការចាត់តាំង

Media LNN | Sep 11, 2022
សម្តេច ស ខេង បានចាត់ទុកថា ៖ ករណីជួញដូរមនុស្សកើតមានឡើង នៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ គឺមានអង្គការចាត់តាំង
Clinic narith

 

MC៖ សម្តេចក្រឡាហោម បានចាត់ទុកករណីជួញដូរមនុស្សកើតមានឡើង នៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ គឺមានអង្គការចាត់តាំង ខណៈមេខ្លោង និងអ្នកប្រព្រឹត្តបទល្មើសនេះ ស្ទើរតែសុទ្ធសឹងគឺជាជន បរទេស៩៩.៩៩ភាគរយ។  ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្ននេះមានបទល្មើសថ្មីមួយ លេចឡើងយ៉ាងសាហាវចុងក្រោយនៅកម្ពុជា ដែលមិនមែនជាបទល្មើសប្រពៃណីទេ គឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលបានធ្វើឱ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសរងគ្រោះដោយសារតែការជួញដូរមនុស្ស ព្រោះអ្នកប្រព្រឹត្តបទល្មើស ដែលជាមេខ្លោងនោះ៩៩.៩៩ភាគរយជាជនបរទេស ហើយការរៀបចំមនុស្សចេញមកពី ប្រទេសខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរដែរ។

សម្តេចក្រឡាហោមបន្តថា ករណីនេះត្រូវបានគេចាត់ទុកកម្ពុជា ចូលក្នុងបញ្ជីខ្មៅ និងប្រទេសជាប់លេខ៣ ដែលមានភាពព្រងើយកន្តើយ ក្នុងការទប់ ស្កាត់បទល្មើសមួយនេះ។

សម្តេចក្រឡាហោមបញ្ជាក់ថា សម្រាប់ក្រុមជនប្រព្រឹត្តបទល្មើស និងមេខ្យល់ដែលបញ្ជូនមនុស្សពីប្រទេសរបស់ខ្លួន ដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់នេះ គឺសុទ្ធតែជនបរទេសដែលបានរៀបចំគម្រោងការបានយ៉ាងល្អ ខណៈជនរងគ្រោះភាគច្រើនគឺយកបម្រើការតាមបនល្បែងទាំងអស់។

ដោយហេតុនេះសម្តេចក្រឡាហោម បានធ្វើការអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួមគ្នាឱ្យបានសកម្មបន្ថែមទៀត ក្នុងកិច្ចការទប់ស្កាត់នូវបទល្មើស នៃការជួញដូរមនុស្សនេះ ខណៈបទល្មើសនេះបាននិងកំពុងកើតឡើង នៅលើទឹកដីកម្ពុជា គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាទប់ស្កាត់បទល្មើសទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកមុខមាត់កម្ពុជា ជាពិសេសបន្តបង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើអនាចារ ការជួញដូរមនុស្ស ជាពិសេសស្ដ្រីនិងកុមារ អំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង តាមសង្កាត់ និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ សូមរំលឹកថា ដោយគិតពីចន្លោះខែ មករា ដល់សប្តាហ៍ទី ៤នៃសីហា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានសង្គ្រោះជនរងគ្រោះដោយការជួញដូរបានចំនួន ៨៩០នាក់

ប្រភព៖ ក្រសួងព័ត៌មាន