Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុននឹងលើកលែងទិដ្ឋាការទេសចរដល់ប្រទេសមួយចំនួនបន្ថែមទៀត

Media LNN | Sep 12, 2022
ជប៉ុននឹងលើកលែងទិដ្ឋាការទេសចរដល់ប្រទេសមួយចំនួនបន្ថែមទៀត
Clinic narith

តូក្យូ៖ រដ្ឋាភិបាលជប៉ុនមានគម្រោងលើកលែងទិដ្ឋាការទេសចរដល់ប្រទេសមួយចំនួនក្នុងគោលបំណងសម្រួលដល់នីតិវិធីចេញចូលនៅច្រកព្រំដែន ដើម្បីកាត់បន្ថយឱកាសនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។​ នេះបើតាមការរាយការណ៍ពីបណ្តាញសារព័ត៌មាន ហ្វូជី នៅច័ន្ទនេះ។

យោងតាមប្រភពសារព័ត៌មានដដែលនោះក៏បានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ ឃីស៊ីដា នឹងអាចធ្វើការសម្រេចចិត្តមួយនៅដើមសប្តាហ៍នេះ ក្នុងការបន្ធូរបន្ថយដល់ការធ្វើដំណើរដល់ទេសចរឯកជន ដែលធ្វើដំណើរមកលេងប្រទេសជប៉ុនដោយមិនមានការកក់ ឬ រៀបចំដោយភ្នាក់ងារទេសចរណ៍។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរដល់ប្រទេសចំនួន ៦៨ រួចមកហើយ តាំងពីមុនពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។

អ្នកនាំពាក្យរដ្ឋាភិបាល លោក សេជី គីហារ៉ា បាននិយាយក្នុងកម្មវិធីទូរទស្សន៍នៅថ្ងៃអាទិត្យថា “កម្សោយនៃលុយយ៉េនគឺជាកត្តាដ៏មានប្រសិទ្ធភាពមួយដែលកំពុងទាក់ទាញទេសចរចូលក្នុងប្រទេស” លោកបានបន្ថែមទៀតថា ជំហានបន្តបន្ទាប់នឹងត្រូវអនុវត្តដើម្បីទាញអ្នកទេសចរបរទេសបន្ថែមទៀត។

កាលពីសប្តាហ៍មុន ជប៉ុនបានដំឡើងការកំណត់ចំនួនទេសចរចូលក្នុងស្រុកប្រចាំថ្ងៃរបស់ខ្លួន ពី ២០,០០០ ឡើងទៅដល់ ៥០,០០០ នាក់ក្នុងមួយថ្ងៃវិញ ជាមួយនឹងការលុបចោលតម្រូវការធ្វើតេស្តរកមេរោគកូវីដ១៩ មុនធ្វើដំណើរចាកចេញពីប្រទេសដើមរបស់ទេសចរ ដែលយន្តការទាំងនេះជាយន្តការដើម្បីបន្ធូរបន្ថយវិធានដ៏តឹងរ៉ឹងនៃការចេញចូលតាមច្រកព្រំដែនប្រទេសជប៉ុន គួរបញ្ជាក់ដែរថាជប៉ុនជាប្រទេសមួយដែលបានរក្សានូវវិធានការព្រំដែនដ៏តឹងរ៉ឹងបំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំៗ

ប្រភព៖ រ៉យទើរ

ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ