Alynana Media Cambodia
Icon Collap
clinic narit

ថៃពិចារណាបន្តការឧបត្ថម្ភលើថ្លៃថាមពល និងការកាត់ពន្ធប្រេង

Media LNN | Sep 12, 2022
ថៃពិចារណាបន្តការឧបត្ថម្ភលើថ្លៃថាមពល និងការកាត់ពន្ធប្រេង
Clinic narith

បាងកក៖ ឧបនាយករដ្ឋមន្ត្រីថៃ បាននិយាយនៅព្រឹកថ្ងៃច័ន្ទនេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃនឹងពិចារណាលើការពន្យារពេលការឧបត្ថម្ភធនអគ្គិសនី និងការកាត់ពន្ធគយសម្រាប់ប្រេងម៉ាស៊ូត ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃតម្លៃថាមពលខ្ពស់ និងថ្លៃរស់នៅ។ 

ការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូត ៥បាត/លីត្រ ($0.1372) ត្រូវបានពន្យារពេលលើកចុងក្រោយសម្រាប់រយៈពេលពីរខែដោយ ថ្ងៃកំណត់គឺនៅថ្ងៃទី ២០ខែកញ្ញាខាងមុខនេះ។ ការកាត់បន្ថយពន្ធលើប្រេងដូចនេះ គឺដើម្បីរក្សាស្ថិរភាពតម្លៃថាមពលដែលបានជំរុញឱ្យអតិផរណា ឡើងដល់កម្រិតខ្ពស់រយៈពេល ១៤ឆ្នាំនៅឆ្នាំនេះ។ លោក Supattanapong Punmeechaow មិន​បាន​និយាយ​ថា​ការ​កាត់​បន្ថយ​ពន្ធ​នឹង​ត្រូវ​បន្ត​រយៈពេល​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា​រដ្ឋាភិបាល​ក៏​ត្រូវ​ការ​រក្សាសារពើពន្ធ​ដែរ ត្បិតរដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់ ២០០ ពាន់​លាន​បាត (៥,៤៩ ពាន់​លាន​ដុល្លារ) លើ​ការ​គ្រប់​គ្រង​តម្លៃ​ថាមពល។ គួរជម្រាបដែរថា គណៈរដ្ឋមន្ត្រី​នឹងបើកកិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ។

ការឧបត្ថម្ភធនលើវិក្កយបត្រអគ្គិសនីក៏នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័តផងដែរ លោក Supattanapong ដែលជារដ្ឋមន្ត្រីក្រសួងថាមពលបានប្រាប់អ្នកយកព័ត៌មានដោយមិនបានផ្តល់ព័ត៌មានលម្អិត។ ក្រសួងថាមពលបានរៀបចំផែនការឧបត្ថម្ភធនចំនួន ៨ពាន់លានបាតលើវិក្កយបត្រអគ្គិសនីចាប់ពីខែកញ្ញាដល់ខែធ្នូ។

 

(1$ = 36.4400 បាត)

ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ